ខ្សែបម្រើអន្តរជាតិវេល Joe Allen របស់ក្រុមហង្សក្រហម Liverpool បាន សម្រេចចិត្តផ្លាស់មកកាន់ក្រុម Stoke City ដោយមានតម្លៃខ្លួន១៣លានផោន ។
Joe Allen បានមកចូលរួមក្រុមហង្ស ក្រហមដោយផ្លាស់ចេញពីក្រុម Swansea City កាលពីឆ្នាំ២០១២តែពេលនេះគាត់បានចុះហត្ថលេខាលើកិច្ចសន្យាមានរយៈពេល៥ឆ្នាំលេងឲ្យក្រុម Stoke City ដែល ដឹកនាំដោយគ្រូបង្វឹកMark Hughes។
កីឡាករវ័យ២៦ឆ្នាំនេះក៏បានចូលរួម ចំណែកជួយក្រុមជម្រើសជាតិវេលបានឆ្លងទៅលេងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅយូរ៉ូឆ្នាំ២០១៦ផងដែរ ។
Allen បានថ្លែងនៅ ក្នុងគេហទំព័រផ្លូវការរបស់ក្លិប Stokeថា “ខ្ញុំរំភើបខ្លាំងចាប់តាំងពីបានឮថាក្លិបStoke City ចាប់អារម្មណ៍មកលើខ្ញុំ ហើយកាន់ តែរីករាយ ដោយបានចុះហត្ថលេខាលើកិច្ចសន្យានៅចុងបញ្ចប់។”
Joe Allen បានក្លាយទៅជាកីឡាករទីពីររបស់គ្រូបង្វឹក Mark Hughes ដែលបាន ទិញនៅក្នុងរដូវកាលនេះបន្ទាប់ពីកីឡាករអេហ្ស៊ីប Ramadan Sobhi ៕
ដោយ៖ ដេវីត