ប្រធានផ្សារស្ទឹងមានជ័យបដិសេធបញ្ហាថាមានល្បែងស៊ីសងកត់ឆ្នោតកន្ទុយលេខក្នុងផ្សារ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានការចុះផ្សាយជុំវិញបញ្ហាថា លោកប្រធានផ្សារស្ទឹងមានជ័យបានជួលតូបឲ្យអ្នកកត់កន្ទុយលេខឆ្នោតខុសច្បាប់ និងល្បែងស៊ីសងនៅក្នុងផ្សារនោះ ហើយនៅថ្ងៃម្សិលមិញលោកប្រធានផ្សាររូបនេះបានអះអាងតាមទូរស័ព្ទសូមបដិសេធទាំងស្រុងថា ពុំមានករណីដូចការចោទប្រកាន់នោះទេ។

...

លោកថា តាមពិតទៅពិតជាមានមែនតែមិននៅក្នុងផ្សាររបស់លោកនោះទេ ហើយផ្សាររបស់លោកមានទំហំតែ២៥ម៉ែត្ររឿងអីលោកក្តាប់មិនជុំ។

លោកប្រធានផ្សារស្ទឹងមានជ័យដដែលបន្តថា គេកត់កន្ទុយលេខឆ្នោតវៀតណាមមែននៅតាមផ្លូវឌឿងហែម តាមផ្ទះខាងក្រោយផ្សារឯណោះ ចឹងលោកពុំមានសិទ្ធឯណាហាមឃាត់គេ ព្រោះវាក្រៅរង្វង់ដែនសមត្ថកិច្ចលោក ហើយលោកក៏ចាត់ឲ្យកូនចៅលោកតាមដានរឿងនេះផងដែរ។

លោកប្រធានផ្សារស្ទឹងមានជ័យក៏បានបញ្ជាក់ប្រាប់ផងដែរថា ពេលកាសែតចេញផ្សាយរឿងនេះភ្លាមគឺអភិបាលខណ្ឌបានបញ្ជូនរឿងនេះមកលោកភ្លាមហើយ លោកនិយាយថា មិនមានទេមេបើមានមេចុះមកចាប់ទៅ។ លោកថា ហើយកាលពីព្រឹកមិញក៏មានខាងក្រុមហ៊ុនឆ្នោតខ្មែរគេចុះត្រួតពិនិត្យផងដែរ។

គួរក្រើនរំលឹកផងដែរថា ថ្មីនេះឆ្នោតកន្ទុយលេខបានរីកដុះដាលឡើងវិញស្ទើរគ្រប់ បណ្តាខណ្ឌនានាក្នុងរាជធានី ដោយជ្រកក្រោមស្លាកឆ្នោតខ្មែរ។ កូនកញ្ច្រែងទាំងនោះភាគច្រើនត្រូវបានការពារដោយមេឆ្នោតរបស់ខ្លួនដែលហ៊ានអះអាងប្រាប់កូនកញ្ច្រែងរបស់ខ្លួនថា ជុំវិញបញ្ហាសមត្ថកិច្ចចុះបង្ក្រាបចាប់ខ្លួនគឺមេឆ្នោតធំជាអ្នកទទួលខុសត្រូវគ្រប់យ៉ាងចំពោះច្បាប់ សំខាន់ឲ្យតែកូនកញ្ច្រែងទាំងនោះទទួលកត់ឆ្នោតឲ្យមេនោះតែម្នាក់ឯងគត់។ តែបើមិនដូច្នោះទេ មេធំនោះនឹងសមត្ថកិច្ចចុះបង្ក្រាបហើយ។

បើតាមប្រភពក៏បានបង្ហើបឲ្យដឹងទៀតថា បច្ចុប្បន្នមានមេឆ្នោតធំៗរកស៊ីកាច់កុងគ្នាខ្លាំងក្លាសម្បើមណាស់ ដោយមេឆ្នោតខ្លះអះអាងធានារត់ការដល់អធិការនគរបាលគ្រប់បណ្តាខណ្ឌរហូតដល់តុលាការមិនរំខានការរកស៊ីរបស់កូនកញ្ច្រែងរបស់គេ។ មានមេឆ្នោតខ្លះហ៊ានអួតអះអាងថា ត្រូវជាក្មួយលោកស្នងការក្រុងផងដែរក៏មាន ដោយប្រភពពីអធិការ នគរបាលខណ្ឌខ្លះមិនហ៊ានក្អកចុះបង្ក្រាបនោះទេ៕

IMG_2773

ដោយ៖ តាឡឹម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print