លិខិតមិត្តអ្នកអាន៖ ប្រយ័ត្នត្មាតលួចស្បែកជើងនិងស៊ីសំណែននៅ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

នាងខ្ញុំមកពីស្រែចម្ការពេលមានអាសន្នដោយកូនមានជំងឺធ្ងន់បានយកមកមន្ទីរ ពេទ្យគន្ធបុប្ផាជិតវត្តភ្នំ ។ មកដល់មន្ទីរពេទ្យនេះភ្លាមគ្រូពេទ្យបានប្រាប់ខ្ញុំថា កូនមីងឈឺធ្ងន់មិនអាចវិលត្រឡប់ទៅផ្ទះវិញបានទេ ត្រូវតែឲ្យកូនដេកពេទ្យយ៉ាងចាំបាច់។ ក្រោម ការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់របស់គ្រូពេទ្យកូនខ្ញុំត្រូវបានរុញចូលក្នុងបន្ទប់វះកាត់ ខួរក្បាល ហើយក្រោយពីវះកាត់រួចទើបបញ្ជូនទៅកាន់បន្ទប់សម្រាកដែលមានជំងឺធ្ងន់ធ្ងរ ។

...

នៅថ្ងៃនោះនាងខ្ញុំហួសចិត្តគឺពេលដែលនាងខ្ញុំភ័យនឹងកូនឈឺធ្ងន់ខំទៅទិញផ្លែ ចេកណាំវ៉ាមួយស្និត និងផ្លែឈើមួយស្បោងលួចទៅសែននៅក្បែររបងមន្ទីរពេទ្យនេះដើម្បីបន់ឲ្យកូនរបស់ខ្ញុំចៀសផុតពីគ្រោះចង្រៃក្នុងពេលវះកាត់ ។ ប៉ុន្តែអ្វីដែលនាងខ្ញុំ ហួសចិត្តនោះគឺពេលដុតធូបបន់ស្រន់មិនទាន់អស់៣សរសៃផងត្រូវមនុស្សពីរនាក់ប្រៀបដូចសត្វត្មាតទៅដណ្តើមផ្លែឈើទាំងនោះដាក់ចូលក្នុងថង់ខ្មៅរួចយកទៅលាក់ទុកបាត់។ ដំបូងឡើយខ្ញុំគិតថា ប្រហែលជាអ្នកទាំងនេះជាអ្នកសុំទាន ឬជាអ្នកខ្សត់ខ្សោយជាងខ្ញុំទើបបានជាអត់ឃ្លានយ៉ាងនេះហើយខ្ញុំក៏មិនខ្ចីមាត់កដែរ។ លុះពីរថ្ងៃក្រោយមកអ្វីដែល នាងខ្ញុំហួសចិត្តខ្លាំងជាងនេះទៅទៀតនោះគឺមនុស្សដដែលបានលួចយកស្បែកជើង មួយគូរបស់អ្នកកំដរជំងឺម្នាក់ដែលគាត់អះអាងប្រាប់ខ្ញុំថាគាត់ទើបទិញពាក់មិនទាន់បាន ក្តៅជើងផង ខណៈខាងមន្ទីរពេទ្យតម្រូវឲ្យដាក់នៅក្រៅបន្ទប់មិនឲ្យពាក់ចូលក្នុងបន្ទប់អ្នកជំងឺនោះ។ ពេលឮអ្នកកំដរជំងឺនៅក្បែរខ្ញុំនិយាយប្រាប់បែបនេះភ្លាម ខ្ញុំតឹងទ្រូងស្ទើរ ប្រេះព្រោះខ្ញុំឃើញអ្នកលួចស្បែកជើងរបស់គាត់ផ្ទាល់នឹងភ្នែក ហើយបើមានទូរស័ព្ទ ទំនើបដូចគេ ខ្ញុំនឹងថតទុកជាភស្តុតាងបង្ហាញគាត់ក៏បានដែរ ប៉ុន្តែដើម្បីសុវត្ថិភាពនិងមិនចង់មានរឿងវែងឆ្ងាយក៏ចេះតែបិទភ្នែកទៅ ។

តើអ្នកណាជាត្មាតលួចស្បែកជើង និងស៊ីសំណែននៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា? ខ្ញុំ មិនមែនមានចេតនានិយាយបង្ខូចឈ្មោះបុគ្គលិកល្អៗ ឬធ្វើឲ្យប៉ះពាល់កិត្តិយសមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យមនុស្សធម៌ល្អលើសលប់សម្រាប់ខ្មែរនោះទេ តែអ្វី ដែលនាងខ្ញុំចង់និយាយនៅពេលនេះគឺបុគ្គលម្នាក់ប៉ុណ្ណោះដែលជាបុគ្គលិកស្រីមាឌមាំសម្បុរខ្មៅស្រអែមធ្វើការផ្នែកអនាម័យជាអ្នកប្រព្រឹត្តអំពើពុំគប្បីក្នុងមន្ទីរពេទ្យមួយនេះព្រោះខ្ញុំឃើញផ្ទាល់នឹងភ្នែក ។

នេះជាបំណងល្អរបស់នាងខ្ញុំ មិនមែនជាការរិះគន់បង្កាច់បង្ខូចបុគ្គលណាម្នាក់ឡើយ ៕

maxresdefault-4

ពីប្រជាពលរដ្ឋម្នាក់នៅខេត្តតាកែវ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print