ចិនស្នើដល់អាមេរិកជួយឲ្យតភ្ជាប់ឡើងវិញនូវកិច្ចពិភាកក្សាជាមួយហ្វុីលីពីន

ចែករំលែក៖

ចិនបានស្នើដល់អាមេរិក ឲ្យជួយតភ្ជាប់កិច្ចពិភាក្សាជាមួយហ្វុីលីពីន ស្តីពីវិវាទដែនសមុទ្រចិនភាគខាងត្បូង។ សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ក្រសួងការបរទេសចិនបានស្នើដល់រដ្ឋមន្ត្រីការបរទេសអាមេរិកជួយក្នុងការតភ្ជាប់កិច្ចពិភាក្សាជាមួយហ្វុីលីពីនឡើងវិញក្រោយសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលកាលពីថ្ងៃទី១២ ខែកក្កដា ។

...

នៅក្នុងកិច្ចប្រជុំនៅទីក្រុងវៀនចាន់ ប្រទេសឡាវ កាលពីថ្ងៃទី២៥ ខែកក្កដា ក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន បានស្នើដល់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃឺរី ថា «ចិនសង្ឃឹមថា អាមេរិកអាចជំរុញឲ្យមានកិច្ចពិភាក្សារវាងចិននិងហ្វុីលីពីនដើម្បីសន្តិភាពស្ថេរភាពនៅក្នុងតំបន់»។

សូមរំលឹកផងដែរថា សមាជិកអាស៊ានទាំង១០ប្រទេសបានជៀសវាងមិននិយាយសោះឡើយពីសាលដីកាតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ទីក្រុងឡាអេ លើសំណុំរឿងជម្លោះនៅសមុទ្រចិនខាងត្បូង ដែលសាលដីកាទាត់ចោលការទាមទាររបស់ចិន ហើយឲ្យហ្វុីលីពីនឈ្នះកាលពីថ្ងៃទី១២ ខែកក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាន ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា នេះ មានចំនួន៦ចំណុច ដែលក្នុងនោះក៏បានការលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនទាំងអស់គោរពតាមគោលការណ៍ដែលមាននៅក្នុងប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីពាក់ព័ន្ធនៅក្នុងសមុទ្រចិនខាងត្បូង (DOC)។

ប្រភពកាទូតអាស៊ានបានលើកឡើងថា «ពួកយើងបានបញ្ចៀសនូវមហន្តរាយមួយទៀត»។ ការលើកឡើងបែបនេះចង់សំដៅទៅលើកិច្ចប្រជុំអាស៊ាននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១២ ដែលមិនបានចេញសេចក្តីថ្លែងការណ៍រួមដោយសារតែការមិនយល់ស្របគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង។

ការសម្រេចខាងលើនេះនឹងក្លាយជាប្រយោជន៍សម្រាប់ប្រទេសចិន ដែលកន្លងមកបានច្រានចោលសាលដីកាតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ទីក្រុងឡាអេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ។

កន្លងមកចិនតែងតែទម្លាក់កំហុសឲ្យអាមេរិកថា ជាអ្នកបង្ករឲ្យមានភាពតានតឹងនៅសមុទ្រចិនភាគខាងត្បូង។ នៅក្នុងព្រឹត្តិការពាក់ព័ន្ធនោះដែរចិនក៏បានស្នើដល់ជប៉ុនមិនត្រូវជ្រៀតជ្រែកចូលក្នុងវិវាទសមុទ្រចិនភាគខាងត្បូងឡើយ ហើយជប៉ុនគ្មានសិទ្ធចោទប្រកាន់ចិននៅក្នុងបញ្ហាខាងលើនោះដែរ។

ការស្នើខាងលើរបស់ចិនក្រោយពេលដែលហ្វុីលីពីនបានច្រានចោលសំណើរពិភាក្សារបស់ចិនជុំវិញសមុទ្រចិនភាគខាងត្បូងដោយដំណើរនោះមិនឲ្យលើកសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលមកជជែកទាំងនោះហើយទើបហ្វុីលីពីនច្រានចោល៕

1 (1)

1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print