អ៊ុយក្រែនមានសិទ្ធិវាយប្រហារលើគោលដៅនៅក្នុងប្រទេសរុស្ស៉ីដើម្បីការពារខ្លួនឯង

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក Jens Stoltenberg កាលពីថ្ងៃសុក្រសប្តាហ៍នេះបាននិយាយថា យោងតាមច្បាប់អន្តរជាតិ អ៊ុយក្រែនមានសិទ្ធិវាយប្រហារលើគោលដៅយោធានៅក្នុងទឹកដីប្រទេសរុស្ស៉ី ដើម្បីការពារខ្លួនឯង។

អំឡុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនាយករដ្ឋមន្រ្តីស៊ុយអែត លោក Ulf Kristersson នៅឯមូលដ្ឋានយោធាមួយកន្លែង ក្បែរទីក្រុងស្តុកខុល លោក Stoltenberg បានលើកឡើងយ៉ាងដូច្នេះថា «អ៊ុយក្រែនមានសិទ្ធិដើម្បីការពារខ្លួនឯង។ សិទ្ធិការពារខ្លួននោះ ក៏រួមមានផងដែរ នូវសិទ្ធិវាយប្រហារលើគោលដៅយោធានៅក្នុងទឹកដីរបស់ប្រទេសដែលវាយប្រហារលើពួកគេ ខណៈនៅក្នុងករណីនេះ គឺជារុស្ស៉ី»។
ក្នុងសប្តាហ៍នេះ វិមានក្រឹមឡាំង បាននិយាយថា ក្រុមប្រទេសលោកខាងលិច ដែលផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ដើម្បីវាយប្រហារលើទឹកដីរបស់រុស្ស៉ី នឹងត្រូវប្រឈមមុខជាមួយរុស្ស៉ី បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានព្រមានថា លោកកំពុងតែពិចារណាបំពាក់អាវុធឱ្យគូសត្រូវរបស់លោកខាងលិច ដើម្បីជាការសងសឹកវិញ។ នាពេលថ្មីៗនេះ ក្រុមប្រទេសលោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិកផង បាននាំគ្នាប្រកាសអនុញ្ញាតឱ្យអ៊ុយក្រែន ប្រើប្រាស់អាវុធដែលពួកគេផ្តល់ឱ្យ វាយប្រហារលើគោលដៅយោធា នៅក្នុងទឹកដីរបស់រុស្ស៉ីបាន៕ ដោយធីរីណា

...


រូប​ថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print