រថយន្តឡិចសុីសបេីកបរលឿនរេចង្កូតជ្រុលទៅបុករថយន្តលាងសំអាតផ្លូវបណ្តាលឲ្យដាច់កង់មួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បានបើករថយន្ត LexusNX200tមួយគ្រឿងក្នុងល្បឿនលឿនស្រាប់តែរេចង្កូតជ្រុលទៅបុករថយន្តលាងសំអាតផ្លូវបណ្តាលឲ្យដាច់កង់មួយចំហៀងរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង១៥នាទីរំលងអាធ្រា្រតឈានចូលថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៤ ចំណុចទល់មុខវិទ្យាល័យ ចតុមុខ លើផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តលាងសំអាតផ្លូវមួយគ្រឿងពាក់ស្លាកលេខ AT24 3-1965 កំពុងតែបើកលាងសំអាតលើផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យមខណះពេលបើកលាងមកដល់ចំណុចកើតហេតុទល់មុខនិងវិទ្យាល័យចតុមុខស្រាប់តែគេឃើញមានរថយន្ត មួយគ្រឿងម៉ាក LexusNX200t ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2BF-7123បើកបរដោយនារីម្នាក់ក្នុងទិសដៅបញ្រ្ចាស់គ្នាពីជើងមកត្បូងក្នុងល្បឿនលឿនរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេង រថយន្តលាងសំអាតផ្លូវពេញទំហឹងបណ្តាលឲ្យរថយន្ត Lexus NX200t ដាច់កង់មួយចំហៀងខាងឆ្វេងខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ចំណែកឯនារីបើករថយន្តបង្កបានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

...

ក្រោយកើតហេតុខាងលើ ដោយភាគីទាំងសងខាង ព្រម សម្របសម្រួលគ្នា ដោយភាគីនាក់តំណាងរថយន្តបង្ក ម៉ាកLexus NX200t សងថ្លៃជួសជ្រុលទៅលើរថយន្ត លាងសំអាតផ្លូវដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ហើយយករថយន្តទៅជួសជ្រុលតៀងៗខ្លួន៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print