ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ អភិបាលកិច្ចល្អគឺការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវ ដែលនឹងជួយធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលទំនើប ក្របដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការអនុវត្តសិទ្ធិអំណាចរដ្ឋ ជាពិសេសការធានានិរន្តរភាពតាមរយៈការអនុវត្តសិទ្ធិអំណាចនិងដំណើរការអនុវត្តរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាជន និងការវិវត្តនៃសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់និងចីរភាព គឺជាអ្វីដែលស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣-២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណី ប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃ ពោះទៅកាន់មន្ទីរពេទ្យ ហើយមានការ លើសលស់ នឹងច្បាប់ចរាចរណ៍គប្បីត្រូវលើកលែងដល់ពួកគាត់ និង ត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឲ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុតសម្រាប់មន្រ្តីបម្រើប្រជាជន។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីពង្រឹងគុណភាពប្រឡង គឺគ្រប់គ្រងលើវិញ្ញាសាដែលត្រូវចេញសម្រាប់ការប្រលងឱ្យបានហ្មត់ចត់កុំឱ្យមានការបែកធ្លាយ និងទី២ គ្រប់គ្រងលើ កំណែវិញ្ញាសាឱ្យបានម៉ត់ចត់។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ៖ ម្ដាយឪពុកដែលភ័យខ្លាចកូនមិនបានប្រលង ជាប់ សូមកុំទៅរត់ការ ឬ ស្វែងរកការអន្តរាគមន៍ណាមួយ។ សម្ដេចធិបតីបន្ថែមថា បើឪពុកម្ដាយភ័យ ខ្លាចកូនប្រឡងមិនជាប់ សូមប្រាប់ឱ្យកូនខំប្រឹងរៀនសូត្រ៕