ក្រុមភេរវកម្មអាប៊ូសាយ៉ាហ្វ ដែលមានភាពជិតស្និតនិងក្រុមអ៊ិស្លាម IS កំពុងប្រឈមនិងការវាយប្រហារពីកម្លាំងទាហ៊ានររដ្ឋាភិបាលក្នុងការកម្ចាត់ភេរវករ អំពើអសន្តិសុខនៅក្នុងសង្គម។ ការវាយប្រហារទៅលើក្រុមភេរវកម្មខាងលើគឺជាផ្នែកមួយនៃគោលនយោបាយដែលលោកប្រធានាធិបតីបានប្រកាសពេលឃោសនាបោះឆ្នោត។
គោលនយោបាយប្រឆាំងការជួញដូរគ្រឿងញៀនកំពុងតែមានប្រសិទ្ធិភាព ហើយពេលនេះដល់វេលវាយប្រហារភេរវកម្មវិញម្តង។
ប្រធានាធិបតី Rodrigo Duterte បានចេញបញ្ជា ឲ្យយោធារបស់ខ្លួនចេញប្រតិបត្តិការបោសសម្អាតឲ្យអស់នូវក្រុមឧទ្ទាម អាប៊ូសៃយ៉ាហ្វ និងក្រុមគ្មានច្បាប់ទម្លាប់ផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ នៅមុននេះបន្ដិច។
ប្រធានាធិបតីហ្វុីលីពីន បានលើកឡើងថា លទ្ធភាពរបស់កងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីនដើម្បីស្វែងរក និងទំនាក់ទំនងជាមួយក្រុមឧទ្ទាម និងក្រុមគ្មានច្បាប់ទម្លាប់ នឹងការភាពប្រសើរឡើង លោកបន្ដទៀតថា «ចាប់តាំងពីប្រទេសរបស់យើង ប្រឈមនឹងការគំរាមកំហែង ផ្នែកសន្ដិសុខក្នុងតំបន់ ដោយសារមានវត្តមាន និងសកម្មភាពរបស់ក្រុមឧទ្ទាម អាប៊ូ សៃយ៉ាហ្វ កងកម្លាំងរបស់យើង នឹងចេញប្រតិបត្តិការបោសសម្អាតឧក្រិដ្ឋជនទាំងនេះ ដែលបានធ្វើប្រតិបត្តិការក្រោមការបន្លំធ្វើជាអ្នកកាន់សាសនា»។
ក្រុមឧទ្ទាម អាប៊ូ សៃយ៉ាហ្វ បានធ្វើការចាប់ចំរឹត និងកាត់ក្បាលប្រហារជីវិតចំណាប់ខ្មាំងរបស់ ពួកគេដែលមិនបានផ្ដល់សំណងតាមអ្វីដែលពួកគេចង់បានហើយការចាប់ចំរឹតចុងក្រោយនោះគឺយោធារបស់ប្រទេសម៉ាឡេស៊ីចំនួន ៥នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន៕ឮ
ប្រែសម្រួល៖ ម៉ែវ សាធី