អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron គួរតែលាលែងពីនយោបាយ បន្ទាប់ពីពួកគេបរាជ័យក្នុងការបោះឆ្នោតសភាអឺរ៉ុប។
កាលពីថ្ងៃទី 10 ខែមិថុនា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ Olaf Scholz និងប្រធានាធិបតីបារាំង Emmanuel Macron គួរតែលាលែងពីនយោបាយ បន្ទាប់ពីគណបក្សរបស់ពួកគាត់បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការបោះឆ្នោតទៅកាន់សភាអឺរ៉ុប។
យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតសភាអ៊ឺរ៉ុប នៅប្រទេសអាល្លឺម៉ង់ គណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់នាយករដ្ឋមន្ត្រី Scholz ជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងការបោះឆ្នោត នៅពីក្រោយសហភាពប្រជាធិបតេយ្យគ្រិស្តសាសនា (CDU) និងគណបក្សស្តាំនិយមជ្រុល (CDU)។
ទន្ទឹមនឹងនេះ នៅប្រទេសបារាំង សម្ព័ន្ធដែលកំពុងកាន់អំណាចរបស់លោក Macron ទទួលបានសំឡេងតិចជាងពាក់កណ្តាលនៃគណបក្សរណសិរ្សជាតិ ដែលជាគណបក្សប្រឆាំង។
បញ្ចេញមតិលើលទ្ធផលនេះ លោក Medvedev បាននិយាយថា លទ្ធផលបោះឆ្នោតបង្ហាញថា លោក Scholz និងលោក Macron “មិនត្រូវបានគោរពដោយនរណាម្នាក់ទេ”។
មន្ត្រីរុស្ស៊ីរូបនេះបានភ្ជាប់ការបរាជ័យរបស់មេដឹកនាំអឺរ៉ុបទាំងពីរទៅនឹង “គោលនយោបាយសេដ្ឋកិច្ច និងការធ្វើចំណាកស្រុកដែលមិនសមហេតុផល” ក៏ដូចជាការគាំទ្រសម្រាប់អ៊ុយក្រែនដោយចំណាយ “តម្លៃប្រជាជន” របស់អាល្លឺម៉ង់និងបារាំង។
លោក Medvedev បានសរសេរនៅលើបណ្តាញសង្គមថា “ដល់ពេលចូលនិវត្តន៍ហើយ»
អាល្លឺម៉ង់ និងបារាំងមិនបានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោក Medvedev នោះទេ៕ ដោយធីរីណា
រូបថត: Sputnik