ហួសចិត្ត​! អតិថិជនខកចិត្ត​ហាងបឺហ្គឺ​ TEXAS CHICKEN ក្រោយទិញបឺហ្គឺ​យកមកញុំាប្រទះឃើញ​សត្វ​ដង្កូវ​នៅក្នុងនំ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​វីដេអូ​ឃ្លីប​គនណី​ TikTok មួយឈ្មោះ Ah Bong Bro​ កាលពីថ្ងៃទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៤ម្សិលមិញ​បង្ហោះ​ថា​ នំប៉័ង​បឺហ្គឺ​ យីហោ​ TEXAS CHICKEN សាខាផ្សារទំនើប​អ៉ីអន មានជ័យ​ (អ៉ីអន៣) មានដង្កូវ​នៅក្នុងនំនោះ​ ប៉ុន្តែ​មិនដឹងថា​ដង្កូវ​ដែលនៅក្នុងសាច់​ ឬបន្លែនោះទេ?

ជាក់ស្ដែង​យោង​តាម​ការរៀបរាប់របស់​អតិថិជន​ដែលចូលចិត្ត​ញុំានំប៉័ង​បឺហ្គឺ​ យីហោ​ TEXAS CHICKEN​ ខាងលេីនេះ​និយាយថា​ គាត់បានទៅផ្សារ​ទំនើប​អ៉ីអនទី៣​​ បានដេីរទិញ​អីវ៉ាន់​រួច​ ក៏បានទៅទិញនំប៉័ង​បឺហ្គឺ​ យីហោ​មួយនេះ គាត់ប្រញាប់មិនបានញុំានៅទីនោះក៏បានខ្ចប់យកមកផ្ទះ លុះពេលមកដល់ផ្ទះស្រាប់តែប្អូនស្រីរបស់គាត់យកបឺហ្គឺនោះមកញុំាបានពាក់កណ្តាល ស្រាប់តែមានអាការៈក្អួតចង្អោរនិងបានរត់ទៅបន្ទប់ទឹកដេីម្បីក្អួតបន្ត ពេលនោះគាត់ស្រែកសួរប្អូនស្រីថា មានរឿងអ្វីបានជាក្អួតបែបនេះ ភ្លាមនោះប្អូនស្រីរបស់គាត់បានឆ្លេីយថា មានសត្វដង្កូវនៅក្នុងនំបឺហ្គឺនោះ។ ភ្លាមនោះគាត់ក៏បានទៅពិនិត្យមេីល នៅក្នុងនំនោះក៏ប្រទះឃេីញសត្វដង្កូវពិតប្រាកដមែន។

អតិថិជនរូបនេះបានបន្តថា មិននឹកស្មានថា​​បឺហ្គឺ​ដែលមានឈ្មោះល្បីដែលគាត់អះអាងថាចូលចិត្តញុំា ព្រោះវាឆ្ងាញ់ខុសពីបឺហ្គឺដទៃ បែរជាធ្វេីគ្មាន​អនាម័យ​ គ្មានការយកចិត្តទុកដាក់ ដែលនាំអោយប៉ះពាល់សុខភាពអ្នកទិញយកទៅទទួលទាន។

អតិថិរូបនេះ បានបន្ថែមទៀតថា នៅពេលដែលគាត់កំពុងឈររងចាំទិញបឺហ្គឺនោះ មានបងស្រី ប្រុស២នាក់ ដែលកំពុងញុំានៅកន្លែងនោះ បានស្រែកប្រាប់បុគ្គលិកក្នុងហាងថា មានសត្វដង្កូវនៅក្នុងនំបឺហ្គឺ ប៉ុន្តែបុគ្គលិកមិនបានទទួលស្គាល់និងបកស្រាយថា គឺជាសសៃសាច់មាន់ទៅវិញ។

ជាមួយគ្នានេះ អតិថិជនបានអំពាវនាវចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងហាងនំខាងលេីនេះ ក្រោយលេចធ្លាយវីដេអូស្ដែងៗតែម្តង។

គួរជម្រាបជូនថា​ យោងតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ អ្នកលក់អាហារមានកាតព្វកិច្ចចម្បងក្នុងការធានាថាអាហារមានសុវត្ថិភាព គុណភាព និងសមស្របសម្រាប់មនុស្សទទួលទាន ក៏ដូចជាដោះស្រាយបញ្ហាសុវត្ថិភាពនៅពេលដែលវាកើតឡើង។

កាតព្វកិច្ចបែបនេះអាចត្រូវបានអនុវត្តជាមួយនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរសម្រាប់អាជីវកម្មដែលបានរកឃើញថាបានរំលោភលើលក្ខខណ្ឌដែលមានចែងក្នុងច្បាប់នេះ។ ការពិន័យ គឺចាប់ពី ៥០០,០០០ ដល់ ៨,០០០,០០០ រៀល ឬប្រហែល ១២៣ ដុល្លារ ទៅ ១៩៧០ ដុល្លារ ហើយនឹងត្រូវដាក់លើអាជីវកម្មដែលដំណើរការដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ឬមិនអនុវត្តតាមវិធានអនាម័យដែលកំណត់ដោយមន្ត្រីសាធារណៈ។

...

ដោយឡែកជុំវិញការលេីកឡេីងតាមរយះវីដេអូឃ្លីបនៅលេីបណ្តាញសង្គម TikTok អង្គភាពកាសែតនគរវត្ត និងគេហទំព័រ​នគរដ្រេហ្គន​ នៅរសៀលថ្ងៃទី១១ ខែមិថុនានេះ ចង់ធ្វេីការទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីម្ចាស់ហាង ប៉ុន្តែមិនមានលេខទំនាក់ទំនង ប្រសិនបេីម្ចាស់ហាង ឬក្រុមហ៊ុនចង់បកស្រាយ ខាងអង្គភាពយេីងខ្ញុំរងចាំជានិច្ច៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print