ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត​៖​ ក្រុមអ្នកប្រើគ្រឿងញៀននៅពេលរួមភេទ (Chemsex) ប្រឈមនឹងរឆ្លងមេរោគអេដស៍

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត​ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ អប់រំ​ និងទំនាក់ទំនងសាធារណៈ​ នៅថ្ងៃទី​១១​ ខែមិថុនា​ ឆ្នាំ​២០២៤​នេះ​ បានចូលរួមកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ក្រោមអធិបតី​ភាពលោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមវត្តមានចូលរួមពីក្រសួង​ ស្ថាប័ន​ អង្គភាព​ថ្នាក់ជាតិ​ថ្នាក់ក្រោមជាតិ​និងអង្គការដៃគូ​ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងនាមជាសមាជិកក្រុមប្រឹក្សាបច្ចេកទេស​ លោកឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត​ សមាជិកជំនួសបានជម្រាបជូនឱ្យដឹងថា​ តាមឯកសារព្រាងស្តីពីវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលេីកទី២​របស់លោក ឈឹម​ ឃិនដារ៉េត​ អគ្គលេខាធិការ​នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ បានដាក់ការប្រើប្រាស់បណ្តាញសង្គម (Social Media)​ដើម្បីស្វែងរកដៃគូរួមភេទ​ក្រុមអ្នកប្រើគ្រឿងញៀននៅពេលរួមភេទ (Chemsex) ដែលមិនបានបង្ការពីការឆ្លងមេរោគអេដស៍ជាបញ្ហាប្រឈមថ្មីៗមួយក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។ 

លោកទេសរដ្ឋមន្រ្តី​ អៀង មូលី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងដោយមោទន:ជូនកិច្ចប្រជុំពេញអង្គលើកទី២ថា​ តាមរយ:ការពិភាក្សា និងផ្តល់យោបល់យ៉ាងផុលផុស យេីងទទួលបាននូវលទ្ធផលដូចខាងក្រោម​៖

ទី១-ការជំរុញអនុវត្តគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ។

ទី២-ការអនុម័តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២៤ សម្រាប់បន្តអនុវត្តក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ឆ្ពោះទៅសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print