ម្ចាស់ស្រវឹងស្រាបើកម៉ូតូបុករថយន្តគេពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងកខូចខាតទាំងសងខាងយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿន ហើយទៅបុករថយន្តព្រូសដែលកំពុងបើកឆ្លងផ្លូវ ចំពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

...

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅខាងត្បូងជាប់របងវត្តទួលទំពូង តាមបណ្ដោផ្លូវ១៥៥ កែងនិងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

តាមសាក្សីដែលឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកព្រូស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AD-9165 បានបើកបរតាមបណ្ដោយផ្លូវ១៥៥ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកផ្លូសា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FR-5588 ជិះដោយយុវជនម្នាក់ទំនងជាស្រវឹង បានធ្វើដំណើក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ហើយក៏បានជ្រុលទៅបុករថយន្តព្រូស ដែលកំពុងតែបើកឆ្លងផ្លូវ ចំពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឲ្យភាគីខាងម្ចាស់ម៉ូតូរងរបួសស្រាល ដោយឡែករថយន្តនិងម៉ូតូទាំងសងខាងបានរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កើតហេតុភ្លាមៗនិងបានទំនាក់ទំនងទៅជំនាញឲ្យមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូ យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមក្រោយ៕

IMG_5712

IMG_5721

IMG_5731

IMG_5726

IMG_5728

ដោយ៖ ជីម ភារ៉ាដង្កោ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print