អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេសបញ្ជរតែមួយអាស៊ានលើកទី៣៦

ចែករំលែក៖

អនុលោមតាមសេចក្តីសម្រេចនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអាស៊ានស្តីពីគយលើកទី២៤ (The 24th Meeting of the ASEAN Coordinating committee on Customs) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០២-០៥ ខែឧសភា ឆ្នាំ២០១៦ នៅប្រទេសម៉ាឡេស៊ី

...
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមានកាតព្វកិច្ចទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំក្រុមការងារបច្ចេកទេសបញ្ជរតែមួយអាស៊ានលើកទី៣៦ (the 36th Meeting of Working Group on Technical Matters for the ASEAN Single Window) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីបន្តពិនិត្យពិភាក្សា និងតាមដានវឌ្ឍនភាពលើការងារបច្ចេកទេស នៃការអនុវត្តការងារពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដែលជាផ្នែកមួយយន្តការកិច្ចសម្រួលពាណិជ្្ជកម្មក្នុងតំបន់។

ដើម្បីតភ្ជាប់ទៅកាន់បញ្ចរតែមួយអាស៊ាន ប្រទេសសមាជិកទាំងអស់មានកាតព្វកិច្ចអភិវឌ្ឍន៍ប្រព័ន្ធបញ្ជរតែមួយជាតិ រួមទាំងកម្ពុជាផងដែរ។

គួរកត់សម្គាល់ថា បញ្ជរតែមួយជាតិ ជាសមាសធាតុមួយក្នុងចំណោមសមាសធាតុផ្សេងៗទៀត នៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អនូវបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ដែលកិច្ចការនេះ គណៈកម្មាធិការដឹកនាំគម្រោង និងក្រុមការងារជំនាញមានសមាសភាពពីក្រសួងស្ថាប័នពាក់ព័ន្ធកំពុងសិក្សាកសាង។

ទន្ទឹមនឹងដំណើរការនៃការរៀបចំកសាងប្រព័ន្ធបញ្ជរតែមួយជាតិ ប្រព័ន្ធស្វ័យប្រវត្តិទិន្នន័យគយ(អាស៊ីគូដា) នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ត្រូវបានដាក់ឲ្យអនុវត្តនៅនាយកដ្ឋាន សាខា និងការិយាល័យគយនិងរដ្ឋាករទាំងអស់សរុបចំនួន៦០ ការិយាល័យគយនិងរដ្ឋាករដែលគ្របដណ្តប់ប្រមាណជា ៩៩.៩៩% នៃប្រតិវេទន៍គយសរុប និងប្រមាណជា ៩៩.៩៩% នៃទំហំពាណិជ្ជកម្មនាំចេញ នាំចូលសរុបទូទាំងប្រទេស។

ក្រុមការងារគម្រោងជាតិអាស៊ីគូដាបាន កំពុងដំណើរការកែសម្រួលនិងកែលម្អបន្ថែមទៀតដល់អ្នកប្រើប្រាស់ដោយបានដាក់ឲ្យអនុវត្ត និងកសាងមុខងារថ្មីៗនៃប្រព័ន្ធបន្ថែមទៀត។ ដោយឡែកប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញបនបត្រដើមកំណើតទំនិញ ក៏ត្រូវបានអភិវឌ្ឍនិងកំពុងដាក់ឲ្យដំណើរការដោយក្រសួងពាណិជ្ជកម្មផងដែរ។

ជាជំហានបន្ទាប់ ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ និងបន្តពិនិត្យសិក្សាលើលទ្ធភាពបច្ចេកទេស និងលិខិតបទដ្ឋានគាំទ្រនានា សម្រាប់ការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្រដើមកំណើតទំនិញ សំដៅឈានទៅតភ្ជាប់ជាមួយប្រព័ន្ធបញ្ជរតែមួយអាស៊ាន៕

1

2

3

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print