ឯកឧត្ដម ឃួង ស្រេង ព្រមានគណៈកម្មការផ្សាររដ្ឋទាំងអស់ បញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តទោស ប្រសិនបើការយក ភាស៊ីលើសសៀវភៅបន្ទុក

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមានគណៈកម្មការផ្សាររដ្ឋទាំងអស់ បញ្ជូនទៅកាន់តុលា ការ ដើម្បីអនុវត្តទោស ប្រសិនបើការយកភាស៊ីលើសសៀវភៅបន្ទុក ឯកឧត្ដម បានណែនាំឱ្យ អាជ្ញាធរខណ្ឌពិសេស ប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុតចំពោះការយក ភាស៊ីលើសសៀវភៅបន្ទប់ ហើយអ្នកដែលយកកម្រៃលើសសៀវភៅបន្ទុកអាចប្រឈមមុខចំពោះច្បាប់ គឺអាចបញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តទោស។
ឯកឧត្ដម បានព្រមានបែបនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងអាជ្ញាធរខណ្ឌនិងគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរខណ្ឌត្រូវហៅអ្នកយកភាស៊ីមកធ្វើកំណត់ហេតុ។បើពួកគាត់នៅតែល្មើសពីការណែនាំពីរដង យើងត្រូវលុបបំ បាត់កិច្ចសន្យាចោល។ នៅតាមផ្សារត្រូវតែរៀបចំឲ្យមានបរិស្ថានល្អ ពោលគឺក្រោយការលក់ដូរត្រូវតែសំអាតឲ្យបានស្អាត។បន្ថែមពីនេះនៅតាមផ្សារមិនត្រូវឲ្យមានល្បែងស៊ីសងជាដាច់ខាត។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ការយកលុយភាស៊ីលើសសៀវភៅបន្ទុក វាស្មើនឹកាចាប់ចម្រិត ហើយក្រុមហ៊ុនយកភាស៊ីនោះនឹងប្រឈមមុខនឹងច្បាប់ និងមិនអាចឲ្យចូលរួមដេញថ្លៃលើកក្រោយទៀតឡើយ។ សម្រាប់អាណត្តិទី៧នេះយើងត្រូវតែអនុវត្តការងារនេះឲ្យបានតាំងរឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ។
ក្នុងអង្គប្រជុំនេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេច ដោយឱ្យអាជ្ញាធរក៏ដូចជាប្រធានគណៈកម្មការផ្សារទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់បំផុតចំពោះការយកភាស៊ីនៅតាមផ្សារនានា នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅទីតាំងផ្ញើរ កង់ម៉ូតូតែម្តង។ នៅទីតាំងផ្ញើរ កង់ ម៉ូតូដាច់ខាតត្រូវតែដាក់តារាងតម្លៃឲ្យបានច្បាស់លាស់ ដោយសរសេរអក្សរនៅទីតាំងផ្ញើរកង់ម៉ូតូនោះ ថាគ្មានការយកកម្រៃលើសសៀវ ភៅបន្ទុក ក្នុងករណីមានការបង្ខំឲ្យយកលើសតម្លៃសៀវភៅបន្ទុក សូមទូរស័ព្ទមកកាន់អាជ្ញាធរខណ្ឌដែលបានដាក់លេខ ទូរស័ព្ទនៅទីតាំងនោះស្រាប់។ អ្នកវិនិយោគលើភាស៊ីទាំងអស់ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឲ្យពួកគាត់អនុវត្តទៅតាមសៀវភៅបន្ទុក។ ភ្នាក់ងារយកភាស៊ីទាំងអស់ត្រូវមានស្លាកឈ្មោះ ឯក សណ្ឋានត្រឹមត្រូវ។ត្រូវធ្វើបញ្ជីឈ្មោះយកលុយទាំងអស់បញ្ជូនមកឱ្យ អាជ្ញាធរ។ ក្នុងករណី យកលើសតម្លៃសៀវភៅបន្ទុក អាជ្ញាធរនិងលុបកិច្ចសន្យានោះចោលតែម្តង ហើយបើ ពិនិត្យឃើញថា បុគ្គលអ្នកយកភាស៊ីនោះបានល្មើសនិងការយកលុយលើសសៀវ ភៅបន្ទុកនឹងប្រឈមមុខ និង ការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ។ ការងារនេះត្រូវប្រគល់ទៅឱ្យ ផ្សារ ខណ្ឌ និងមន្ទីរសេដ្ឋកិច្ចហេតុហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យជាប្រចាំ និងប្រជុំរាល់ខែជាកំហិត ៕ ដោយ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print