ក្រុមហ៊ុនអាល្លឺម៉ង់ផលិតសម្ភារៈការពារ​ នឹងពិចារណាជ្រើសរើសប្រទេសកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត

ចែករំលែក៖

អាល្លឺម៉ង់៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានអញ្ជើញចាកចេញពីប្រទេសអេស្ប៉ាញ និងកំពុងបន្តទស្សកិច្ចក្នុងប្រទេសអាល្លឺម៉ង់ ដោយអញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Claus Jurgen Lurz នាយកឧត្តមអាជីវកម្ម ក្រុមហ៊ុន UVEX ដែលជាក្រុមហ៊ុនផលិតសម្ភារៈការពារដែលមានគុណភាពខ្ពស់ ពិសេសសម្រាប់ការពារភ្នែក ត្រចៀក និងជើងជាដើម សម្រាប់ប្រើប្រាស់ក្នុងកីឡា ការកម្សាន្ត និងសម្រាប់កន្លែងធ្វើការ។

ជាការប្រើប្រាស់សម្លេងតែមួយ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់ក្រុមហ៊ុនអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាច្រកចេញចូលតែមួយក្នុងការសម្របសម្រួលរាល់បញ្ហាប្រឈមនានារបស់វិនិយោគិន ធានាផ្ដល់បរិយាកាសវិនិយោគល្អ សំដៅធ្វើយ៉ាងណាជំរុញឱ្យគម្រោងវិនិយោគនីមួយៗអាចទទួលបានជោគជ័យ។ ចំពោះរាជរដ្ឋាភិបាលកម្ពុជាបានបន្តកិច្ចខិតខំប្រឹងប្រែងបង្កភាពងាយស្រួលដល់វិនិយោគិនលើគ្រប់ទម្រង់ពាក់ព័ន្ធទាំងអស់ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយដើម្បីសម្រួលដល់ការដឹកជញ្ជូន និងភស្ដុភារកម្ម។ សក្ដានុពលរបស់កម្ពុជា ដែលវិនិយោគិនគួរពិនិត្យជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគអាចរាប់ចេញពីកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដែលក្នុងនោះ៦០% នៃប្រជាពលរដ្ឋសរុបគឺជាយុវជនដែលមានអាយុក្រោម៣៥ឆ្នាំ ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជា ច្បាប់វិនិយោគដែលមានភាពបើកចំហរផ្ដល់សិទ្ធអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចក្លាយជាម្ចាស់ភាគហ៊ុនទាំងស្រុង លើកលែងជាម្ចាស់កម្មសិទ្ធិដីធ្លី ពិសេសជាងនេះទៅទៀតគឺការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលដល់វិស័យឯកជន ដោយហេតុថាវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់អាចជួយរុញច្រានសន្ទុះសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានផែនការឆ្នាំ២០៣០ ជាប្រទេសមានចំនូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ត្រឹម ឆ្នាំ២០៥០។

...

ក្រោយធ្វើបទបង្ហាញជូនដល់គណៈប្រតិភូកម្ពុជា និងពិសេសបានទទួលស្ដាប់អំពីសក្ដានុពល និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន UVEX នឹងពិចារណាជ្រើសរើសប្រទេសកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print