អត់អាសូរដើមទ្រូង ឪពុកម្តាយ អាណាព្យាបាលសូម្បីបន្តិចសោះ ក្រុមយុវជន ទំពាំងស្អុយ !

ចែករំលែក៖

ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានប្រឹងប្រែងចុះប្រមូលសិស្សដែលគេចសាលា ក្រោយនាំគ្នាទៅជួលសណ្ឋាគារដេកពពាក់ពពូនគ្នាកន្លះខែ ដើម្បីលេងហ្គេម ជក់ ផឹក ទាំងស្រី ទាំងប្រុស អត់គិតពីការរៀនសូត្រ អនាគត នោះឡើយ។

សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលក្រុងសៀមរាប ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចុះឃាត់ក្មេងទំនើងប្រុសស្រី១៦នាក់ (ស្រី៦នាក់) ដែលគេចពីសាលា និងពីឪពុកម្តាយនាំគ្នាមកជួលបន្ទប់សណ្ឋាគារយីហោ «សេវេនហាភីនីស» ចំនួន២បន្ទប់ លេខ៣០៣ និង៣០៥ ដេកពពាក់ពពូនគ្នា ដើម្បីលេងហ្គេមរយៈពេលកន្លះខែ។ នេះបើយោងតាមការបញ្ជាក់ពី សមត្ថកិច្ចនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ 

សមត្ថកិច្ចបន្តថា ៖ បន្ទាប់ពីចាប់ឃាត់ខ្លួនរួចមក បាននាំយកទៅកាន់អធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីសាកសួរ រួចឱ្យឪពុកម្តាយមកធានាធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅផ្ទះវិញ។

ចំណែកម្ចាស់សណ្ឋាគារ ត្រូវកម្លាំងនគរបាលក្រុងសៀមរាប កោះហៅយកមកធ្វើការសាកសួរ និងធ្វើកិច្ចសន្យាឱ្យត្រឡប់ទៅសណ្ឋាគារវិញ ដើម្បីឱ្យបញ្ឈប់សកម្មភាព ជួលទៅឱ្យក្រុមក្មេងៗ ដោយគ្មានឪពុកម្តាយដឹងឮ តទៅទៀត។ 

គ្រប់កូនចៅត្រូវបំពេញកិច្ចអ្វីខ្លះចំពោះមាតាបិតា ! 

មាតាបិតាមានគុណូបការដល់បុត្រ បុត្រគួរសង្រ្គោះដោយផ្លូវប៉ុន្មានប្រការ? 

បុត្រត្រូវសង្រ្គោះមាតាបិតា ដែលជាបុព្វការីនោះដោយបទសង្គ្រោះ៥ប្រការគឺ៖ 

 

1. ករណំ គិតថាអាត្មាអញនេះ គឺមានមាតាបិតាលោកចិញ្ចឹមមកយូរហើយគួរតែចិញ្ចឹមលោកវិញ។ 

2. កិច្ចករណំ ការងារនៃមាតាបិតាមានឡើង ត្រូវបពា្ឈប់ការងាររបស់ខ្លួនសិន ទៅជួយធ្វើកិច្ចការមាតាបិតានោះ ត្រាតែបានសំរេច។

3. កុលវង្សថបនំ កូនត្រូវប្រព្រឹត្តរក្សាវង្ស តម្កល់វង្សនៃត្រកូលអោយឋិតថេរនៅ ការកេរ្តិ៍មាតាបិតាកុំអោយសា បសូន្យវិនាសទៅបាន។ 

4. ទាយជ្ជារហបដិបជ្ជនំកូនត្រូវបំរើមាតាបិតាដោយសុចរិត តាំងចិត្តលំអោន គោរពកោតខ្លាច អាចទទួលនូវទ្រព្យមត៌ករបស់មាតាបិតា។ 

5. ទក្ខិណានុប្បទានំ បើមាតាដល់នូវមរណភាពហើយ កូនត្រូវទទួលតបគុណ ដោយធ្វើឈាបនកិច្ច ធ្វើបុណ្យសាងកុសលបញ្ជូនផលទក្ខិណានុប្បទានទៅមាតាបិតា ដែលលោកចែកស្ថានទៅបរលោកនោះ។

ផ្ទុយទៅវិញ មួយរយៈនេះ ក្មេងៗបែជាគេចសាលា ប្រមូលផ្តុំគ្នា ជក់បារីតាមហាង លេងហ្គេម ធ្វើឱ្យសមត្ថកិច្ចប្រមូលយកមកអប់រំ ធ្វើឱ្យឪពុកម្តាយ អាណាព្យាបាល អំពល់ក្នុងចិត្តពន់ពេក ខណៈកូនដើតផ្លូវខុស៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print