Update: ឆេះឃ្លាំងស្តុកបារីដ៏ធំមួយរបស់ក្រុមហ៊ុនចិន នៅខណ្ឌដង្កោ បណ្ដាលឲ្យខ្ទេចទាំងស្រុង

ចែករំលែក៖

          ភ្នំពេញ ៖ ឃ្លាំងស្តុកបារីដ៏ធំមួយរបស់ក្រុមហ៊ុនចិន ដែលជាជួលពីជនជាតិខ្មែរ ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់ទាំងស្រុង ដោយករណីនេះបានបង្កឡេីងតាំងពីវេលាម៉ោង ០២និង៥០នាទីទាបភ្លឺ ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៤ នៅចំណុចឃ្លាំងស្តុកបារី ស្ថិតនៅ ផ្លូវបេតុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងត្រូវបានកម្លាំងជំនាញបង្ការ និងសង្គ្រោះអគ្គិភ័យធ្វេីការពន្លត់រហូតដល់រសៀលថ្ងៃដដែលទេីបរលត់ ។ 

    សមត្ថកិច្ចបានបញ្ចាក់ថា ម្ចាស់ទីតាំង យុត ចាន់សិលា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរមុខរបរ: អាជីវករ ។ ទីតាំងខាងលេីជាប្រភេទសំណង់: ដែកប្រក់ស័ង្កសី ទំហំ ១៣៥០ម៉ែត្រការ៉េ ដោយស្តុបទៅដោយបារី និងត្រូវបានឆេះបារីនៅក្នុងឃ្លាំងអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

    ក្នុងប្រតិបត្តិការ សង្គ្រោះ និងពន្លត់អគ្គិភ័យខាងលេី កម្លាំងជំនាញបានចេញរថយន្តការិយាល័យសង្គ្រោះអគ្គិភ័យចំនួន ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៩០ឡាន ស្មើនឹង ១,១២០ម៉ែត្រគូប ។ និងមានរថយន្តជំនួយអន្តរាគមន៍ដូចជា ៖ រថយន្តអគ្គិភ័យកងពលតូចង៧០ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧គ្រឿង ស្មើនឹង ៥២ម៉ែត្រគូប ។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប ។ រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន ០៤ឡាន ស្មើនឹង ៤០ម៉ែត្រគូប ។ រថយន្តអគ្គិភ័យព្រលានយន្តហោះថ្មីចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ៤២ម៉ែត្រគូប ។

    គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានពន្លត់ចប់នៅម៉ោង ១៥នឹង០០នាទីរសៀលនាថ្ងៃខែ ឆ្នាំដដែល ដោយមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ ។ ដោយមូល នៃការបង្កគ្រោះអគ្គិភ័យនេះកេីតឡេីង គឺនៅមិនទាន់ដឹង ខណៈសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវបន្ត ៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print