បើប្រជាជនខុសអី សូមយកច្បាប់មកអនុវត្តន៍ទៅ ហេតុអីក៏ក្រុមនគរបាលទាំងនេះប្រើអំពើហិង្សាលើប្រជាពលរដ្ឋទៅវិញ !

ចែករំលែក៖

ខេត្តសៀមរាប ៖ ថ្ងៃនេះចុងសប្តាហ៍ ! មានអំពើហិង្សាមួយបានកើតឡើង បង្កដោយសមត្ថកិច្ចនគរបាល ជាជនដៃដល់ សំឡុត វ៉ៃប្រជាពលរដ្ឋ តាមផ្លូវសាធារណៈ ហើយជនបង្កជាមន្ត្រីនគរបាល ជាចារី ឱ្យមន្ត្រីនគរបាលជា សហចារី ថតរូបភាពសកម្មភាពទាំងនោះទៀត តើអ្នកយល់បែបណាក្នុងនាម ជាមន្ត្រីអនុវត្តច្បាប់ ?

បើតាមប្រភពពីប្រជាពលរដ្ឋ ដោយសុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា ៖ថ្ងៃនេះខ្ញុំបានជួបហេតុការណ៍មួយ ហើយខ្ញុំក៏បានថតទុកផងដែរ ក្នុងហេតុការណ៍នេះ មានបងប្រុសម្នាក់ជិះម៉ូតូធម្មតា ហើយមានប៉ូលិសនៅតាមឃុំមិនមានការដាក់បារ៉ាសផាកអ្វីទេ កាក់សួរនាំហើយបានវាយទៅកាន់បុរសនោះយ៉ាងពេញទំហឹង ដោយគ្រាន់តែសំឡុតសួរ គាត់ភ័យឆ្លើយរអាក់រអួល
– តាមខ្ញុំជួបនិងមុខជាក់ស្តែង មានប៉ូលិសពេញសិទ្ធម្នាក់និងសន្តិសុខភូមិម្នាក់ ហើយមកក្នុងស្ថានភាពមានក្លិនស្រា
– មួយទៀតពេលខ្ញុំជិះត្រឡប់មកវិញជិះកាត់តាមប៉ុស្តិ ក៏បានឃើញពូៗប៉ូលិសជុំជើងផឹកស្រាជាក់ស្តែង
– នៅបន្ទាយស្រី តាមផ្លូវដីឡូឡេងណាវ៉ាត់ត្រា – ប្អូនមិនដឹងជួយអ្វីបាន ហើយមិនហ៊ានផុសខ្លាចគេចាប់ ទើបសម្រេចចិត្តផ្ញើរចូលគ្រប់ឲ្យបងៗជួយគាត់ ប៉ុន្តែសូមកុំបញ្ចេញឈ្មោះប្អូនអី – បាទបងនៅសៀមរាប ភូមិ ព្រៃ ស្រុកបន្ទាយ ស្រី ខេត្តសៀមរាប ឃុំប្អូនអត់ស្គាល់ទេបង
ពាក់ព័ន្ធករណីនេះ ផេករបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្ហោះឆ្លើយតបភ្លាមៗនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយសរសេរថា ៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបមិនគាំទ្រនិងសកម្មភាពមន្ដ្រី ដែលធ្វើសកម្មភាពមិនគប្បីលើប្រជាពលរដ្ឋឡើយ ស្នងការដ្ឋានបានកំពុងចាត់ការតាមវិន័យរបស់កងកម្លាំង នគរបាលជាតិ និង នីតិវិធីច្បាប់។
សូមបញ្ជាក់ថា ៖ យ៉ាងហោចណាស់ក៏យល់អំពី ភូមិ-ឃុំ មានសុវត្ថិភាព រួមមានលក្ខណៈសម្បត្តិ៩យ៉ាង៖
១. គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។ ២. គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គឿងញៀនខុសច្បាប់។
៣. គ្មានអំពើអាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ។
៤. គ្មានក្មេងទំនើង។
៥. គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការប្រើប្រាស់អាវុធខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រប់ប្រភេទ។
៦. គ្មានគ្រោះថ្នាក់ចរាចរណ៍។
៧. គ្មានគ្រោះថ្នាក់ដោយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
៨. មានវិធានការណ៍ទប់ស្កាត់ គ្រប់គ្រង និងការឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព ៩. គ្មានការត្រួតពិនិត្យខុសច្បាប់។
ទីបំផុត ! អ្នកអនុវត្តច្បាប់ប្រើហិង្សាលើប្រជាពលរដ្ឋតើខ្លួនយល់ ពី តួនាទី ភារកិច្ចទេ ! គាំទ្រចំពោះចំណាត់ការលោកស្នងការនគរបាលខេត្តសៀមរាប កំពុងចាត់វិធានការក្នុងករណីនេះ ៕

ដោយ ៖ សិលា

IMG_8364

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print