ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ធ្វើការត្រួតពិនិត្យផលិតផលបង្កកដែលដឹកតាមរថយន្តដឹកអ្នកដំណើរ នៅនៅចំណុចសាលាក្រហមស្ថិតនៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅពេលត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃេីញនូវផលិតផលបង្កកពុំអនុលោមតាមបទប្បញ្ញត្តិ និងមានសារធាតុគីមីហាមឃាត់ (សារធាតុហ្វមាីន)។
ភ្លាមៗនោះ មន្រ្តីជំនាញក៏បានធ្វេីការដកហូត និងដុតកម្ទេចចោលនូវផលិតផលទាំងនោះ រួមមាន:
១-ជើងមាន់បង្កក ៨ កេស = ៥៦០ គ.ក
២-កោះមាន់បង្កក ៨ កេស=៦២៤ គ.ក
៣-ខួរគោបង្កក ១ កេស=៥៦ គ.ក
៤-ពោះវៀនជ្រូក ១ កេស=៧០ គ.ក ៕
...