តំបន់ភាគខាងត្បូងប្រទេសចិនរងការវាយប្រហារដោយរលកកម្តៅ និងទឹកជំនន់

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានដកស្រង់ការប្រកាសពីមជ្ឈមណ្ឌលឧតុនិយមជាតិ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានចេញការប្រកាសអាសន្នសម្រាប់សីតុណ្ហភាពខ្ពស់ ខណៈដែលតំបន់ជាច្រើននៅទូទាំងប្រទេសចិនជួបប្រទះនឹងរលកកម្តៅ រីឯខេត្តភាគខាងត្បូងមួយចំនួនបានចេញការព្រមានអំពីទឹកជំនន់ដោយសារតែភ្លៀងធ្លាក់ខ្លាំង។

សីតុណ្ហភាពជាមធ្យមកាលពីថ្ងៃអាទិត្យមានចន្លោះពី៣៧អង្សាសេដល់៣៩អង្សាសេនៅផ្នែកខ្លះនៃតំបន់ Xinjiang ម៉ុងហ្គោលីខាងក្នុង និងខេត្ត Henan។ ទីក្រុងប៉េកាំងបានចេញការព្រមានអំពីអាកាធាតុក្តៅបំផុតលើកទីពីរ ដោយអាជ្ញាធរនិយាយថា សីតុណ្ហភាពនឹងឡើងលើសពី ៣៧អង្សាសេ នៅថ្ងៃចន្ទ និងថ្ងៃអង្គារនេះ។ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា សីតុណ្ហភាពនៅតំបន់ខ្លះនៃខេត្ត Liaoning ភាគឦសានប្រទេសចិន នឹងឡើងដល់កម្រិត៤០ទៅ ៤២អង្សាសេក្នុងរយៈពេលពីរថ្ងៃខាងមុខ។
ក្រុមអ្នកព្យាករអាកាសធាតុ ក៏បានឱ្យដឹងផងដែរថា ភ្លៀងធ្លាក់ខ្លាំងបានបោកបក់មកលើខេត្ត Fujian ភាគអាគ្នេយ៍រយៈពេល ៧ថ្ងៃមកហើយ ហើយភ្លៀងធ្លាក់បន្តទៀត។ អាជ្ញាធរក្នុងតំបន់ Guangxi និយាយថា ទឹកទន្លេក្នុងតំបន់មួយចំនួន បានឡើងលើសពីកម្រិតប្រកាសអាសន្ន ហើយសិស្សម្នាក់បានស្លាប់ដោយទឹកជំនន់ នៅក្នុងទីក្រុង Guilin ភាគខាងត្បូង។
សីតុណ្ហភាពខ្ពស់នឹងថមថយមកវិញ នៅភាគខាងជើងប្រទេសចិន និងតំបន់ដែលនៅចន្លោះទន្លេលឿង និងទន្លេ Huaihe។ ដោយឡែក សម្រាប់ដំណោះស្រាយទឹកជំនន់ អាជ្ញាធរបានបញ្ចេញទឹកចេញពីអាងស្តុកទឹកជាច្រើនកន្លែង៕ ដោយធីរីណា

...

រូប​ថត​: China Daily

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print