សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ «យើងដូចជាកង្កែបក្នុងអណ្ដូងតែអណ្ដូងរបស់យើងកាន់តែសម្បូរបែប»

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបទៅនឹងអ្នករិះគន់ដែលថារដ្ឋាភិបាលកម្ពុជាដូចជាកង្កែបក្នុងអណ្ដូងដែលមិនបានមើលពីការរីកចម្រើនរបស់បរទេស ថាជារឿងដែលមិនចាំបាច់ពីព្រោះថាកម្ពុជាមើលពីខ្លួនឯង និងមានមោទនភាពលើខ្លួនឯងច្រើនជាង។

សម្ដេចមហាបវរធិបតី ទទួលស្គាល់ថា៖ «យើងដូចជាកង្កែបក្នុងអណ្ដូងតែអណ្ដូងរបស់យើងកាន់តែសម្បូរបែប»ដែលមានន័យថាទីក្រុងកាន់តែរីកចម្រើន មានភាពសំបូរសប្បាយ ពលរដ្ឋកាន់តែមានជីវភាពធូរធារដែលទាំងអស់នេះហើយគឺជាមោទនភាពរបស់ជាតិប្រជាជនកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទី៩ ព្រឹកថ្ងៃទី១៧ ខែមិថុនា។
សម្ដេចធិបតី បានលើកឡើងថាអ្វីដែលសំខាន់ដើម្បីធានានូវការអភិវឌ្ឍន៍និងរីកចម្រើនរបស់កម្ពុជាគឺការថែរក្សាសន្តិភាពស្ថេរភាពសង្គមឲ្យបាននឹងនរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មោទនភាពរបស់យើង គឺយើងបានប្រែក្លាយពីប្រទេសមួយដែលពឹងលើបរទេសឱ្យមកជួយរៀបចំកសាងសំណង់នានា ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមានវិស្វករ និងអ្នកជំនាញ គូរប្លង់ និងរៀបចំសាងសង់សំណង់ធំៗកម្រិតអន្តរជាតិជាច្រើន ដោយកូនខ្មែរ ដោយបញ្ញាខ្មែរ។ សម្ដេចធិបតីបន្ថែមថា ពេលនេះខ្មែរមានឯករាជ្យភាពលើការរៀបចំសាងសង់ដោយខ្លួនឯងហើយ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើឱ្យពិចារណា គិតគូរលើការសាងសង់ផ្លូវរថភ្លើងស្រាល ដោយបញ្ចៀសកុំឱ្យប៉ះពាល់លើការសាងសង់ ដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ជាពិ សេសបង្ការកុំឱ្យមានការស្ទះកកចរាចរណ៍។
សម្ដេចធិបតីបញ្ជាក់បន្ថែមថា ផ្លូវដែលបានសាងសង់ហើយ មិនគួរដាក់ឱ្យមានគម្រោងសាងសង់ផ្លូវរថភ្លើងស្រាល ដែលនាំឱ្យផ្លូវរួមតូចនោះទេ ត្រូវគិតគូររៀបចំនៅកន្លែងសមស្រប និងមិនបង្កឱ្យកកស្ទះចរាចរណ៍ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print