តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង០២ នាក់ និងបក្ខពួក ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ១ គីឡូក្រាម និងកាន់កាប់អាវុធខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង០២ នាក់ និងបក្ខពួក ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រមាណ ១ គីឡូក្រាម និងកាន់កាប់អាវុធខុសច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ជនសង្ស័យចំនួន ០២ នាក់ត្រូវបានចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀនប្រមាណ ១ គីឡូក្រាម និងកាន់កាប់អាវុធខុសច្បាប់ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន បានសហការ ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌចំការមន បានបង្ក្រាបករណី ផ្ទុះអាវុធ នៅចំណុចបន្ទប់លេខ១៥.០៣A (ជាន់ទី១៥) នៃខុនដូរដោយមិនឃ្លីន ផ្លូវសុភមង្គល ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ១.ឈ្មោះ ជី សុវណ្ណារិទ្ធ ហៅ ពុយ ភេទប្រុស អាយុ៤០ឆ្នាំ និង២.ឈ្មោះ វុធ សុជាតា ហៅ អាតា ភេទស្រី អាយុ២៩ឆ្នាំ ដកហូតបាន ១.អាវុធខ្លីចំនួនពីរដើម(ម៉ាកG-LOCK 17 និងម៉ាកបិក) និងគ្រាប់ចំនួន៧៣គ្រាប់ ២.សារធាតុញៀន ប្រភេទ កេតាមីន (K) ទម្ងន់ ៣៩៩.១៧ ក្រាម ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ៣.៥៩ ក្រាម និងប្រភេទ អ៊ុចស្តាស៊ី ទម្ងន់ ៨៤៦.១០ ក្រាម ៣.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ក្រោយមកនៅវេលាម៉ោង ២២ និង ៣០នាទី សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ទៅឆែកឆេរនៅចំណុចបុរីរំចេក ផ្ទះលេខ៤១១ ផ្លូវផ្កាក្រវ៉ាន់ ភូមិគោកបន្ទាយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបាន គ្រាប់អាវុធខ្លីចំនួន០៦គ្រាប់។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០២ នាក់ និងបក្ខពួក ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ មាត្រា ៤០ និងមាត្រា ៤៨ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print