វិភាគព័ត៌មានអន្តរជាតិ ៖ អ្នកនយោបាយធុញទ្រាន់មិនចង់ចូលប្រឡូកក្នុងឆាកនយោបាយ

ចែករំលែក៖

អ្នកនយោបាយល្បីៗដែលមានឈ្មោះ បោះសំឡេងជាច្រើននៅក្នុងប្រទេសថៃ ពេលនេះហាក់បីដូចជាខ្លាចរអារចូលប្រឡូក ក្នុងឆាកនយោបាយដោយសារតែការធ្វើ នយោបាយមិនបានប៉ុន្មាន ក៏ទទួលរងការធ្វើរដ្ឋប្រហារឥតឈប់ឈរ ។

...

គិតចាប់តាំងពីឆ្នាំ១៩៣២មកទល់ ពេលនេះការធ្វើរដ្ឋប្រហារយោធានៅ ថៃមានរហូតដល់ទៅ១៩លើក និយាយរួមមេដឹកនាំនីមួយៗនៅថៃត្រូវទទួលរងការធ្វើរដ្ឋប្រហារស្ទើរតែគ្រប់គ្នាមិនថា អ្នក គាំទ្ររាជានិយម ឬក៏ជាអ្នកប្រជាធិបតេយ្យ នោះឡើយ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះការធ្វើរដ្ឋប្រហារ ផ្ទួនៗគ្នាទៅលើអ្នកនយោបាយដែលមានប្រជាប្រិយភាពបំផុតក្នុងប្រទេសថៃ ក៏ដូច ជានៅក្នុងតំបន់គឺនាយករដ្ឋមន្ដ្រីត្រកូល ស៊ីនណា វ៉ាត្រា ទាំង២នាក់បងប្អូនទទួល រងការធ្វើប្រហារដោយយោធាដូចគ្នា។ សកម្មភាពដដែលជាដដែលបានកើតឡើង នៅក្នុងឆាកនយោបាយថៃធ្វើឱ្យអ្នកនយោបាយជាច្រើននាក់ធុញថប់មិនចង់ប្រឡូកទៀតឡើយ។

ចាប់តាំងពីរបបយោធាឡើងកាន់ អំណាចដឹកនាំប្រទេសថៃ ក្រោយពេល មេទ័ពជើងគោកលោក ប្រាយុទ្ធ ចាន់អូចាប្រកាសធ្វើរដ្ឋប្រហារប្រមូលអំណាចមកឲ្យ យោធាគ្រប់គ្រង។ លោក ប្រាយុទ្ធ ចាន់អូ ចា ក៏បានក្លាយជានាយករដ្ឋមន្ដ្រីក្នុងការដឹក នាំប្រទេសជាតិ និងកែទម្រង់នយោបាយ ដឹកនាំក្នុងគោលដៅបញ្ចៀសហេតុការណ៍ អាក្រក់កើតឡើងនាពេលអនាគតជាបន្ដ ទៀត។

តាំងពីរបបយោធាកាន់អំណាចអ្នក នយោបាយឆ្នើមៗរបស់ថៃបានបាត់ ស្រមោលសូន្យឈឹង ហើយប្រព័ន្ធផ្សព្វ ផ្សាយរបស់ថៃក៏តិចតួចលើកឡើងពីជីវភាព រស់នៅក្រោយការធ្វើរដ្ឋប្រហារនោះដែរ។ មានមិត្ដអ្នកអានជាច្រើនបានដាក់សំណួរសួរឡើងថា តើពេលនេះមេដឹកនាំប្រឆាំងដ៏ល្បីល្បាញនៅថៃគឺលោក ស៊ូថេប ថឿក សូបាន ដែលបានសាងព្រះផ្នួសនោះលាចាកពីសិក្ខាបទ (សឹក) ហើយឬនៅ ឬសាង ផ្នួសជារៀងរហូតបញ្ចប់កម្មលោកិយ បញ្ចប់មហិច្ឆតានយោបាយដែលធ្វើ ឱ្យជីវិតរស់នៅមិនបានសុខស្រួលនោះ។

ចំណែកអតីតនាយករដ្ឋមន្ដ្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលពេលនេះបានវិលទៅ រស់នៅស្រុកកំណើតជួបជុំគ្រួសារយ៉ាង សុខសាន្ដ មានពេលវេលាពេញលេញធ្វើ ដំណើរទៅណាមកណាមិនខ្វល់ខ្វាយពី រឿងអ្វីទាំងអស់។ លោកស្រី យីងឡាក់ ក៏ បានបញ្ជាក់ថា លោកស្រីអាចនឹងមិនចូល ប្រឡូកក្នុងឆាកនយោបាយទៀតឡើយ លោកស្រីមានអារម្មណ៍ធុញទ្រាន់នឹង ជម្លោះនយោបាយដែលធ្វើឱ្យព្រាត់ប្រាសគ្រួសារ និងសាច់ញាតិ។

លោកស្រី យីងឡាក់ បានបញ្ជាក់ទៀត ថា លោកស្រីបានសម្រេចលុបឈ្មោះ ចេញពីបញ្ជីនៃការចូលរួមបោះឆ្នោតសភា ឆ្នាំ២០១៦ ប្រសិនបើគេអនុញ្ញាតនោះ។ លោកស្រីចង់រស់នៅបានសុខសាន្ដ មិនចង់ ប្រឈមមុខនឹងបញ្ហាទៀតនោះឡើយ។ នៅក្នុងបទសម្ភាសន៍ជាសាធារណៈលើកដំបូងក្រោយការធ្វើរដ្ឋប្រហារទម្លាក់លោកស្រីយីងឡាក់កាលពីខែឧសភាថា លោក ស្រីបានដឹងតាំងពីពេលដំបូងក្រោយការជាប់ឆ្នោតជានាយករដ្ឋមន្ដ្រីមកម្ល៉េះថា រដ្ឋាភិបាលរបស់លោកស្រីប្រាកដជាត្រូវគេ ទម្លាក់ចេញពីអំណាចដោយការធ្វើរដ្ឋ ប្រហារដូចជាបងប្រុសរបស់លោកស្រីអ៊ី ចឹងដែរ។ លោកស្រីយីងឡាក់មានប្រសាសន៍ ថា «ខ្ញុំដឹងតាំងពីដំបូងពេលឡើងកាន់ តំណែងថា មុននិងក្រោយប្រាកដជាមាន វាសនាដូចជាបងប្រុសអ៊ីចឹងដែរ»។

លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជា នាយករដ្ឋមន្ដ្រីដំបូងគេបង្អស់នៅក្នុងប្រទេស ថៃដែលមានវ័យក្មេងធ្លាប់បានបញ្ជាក់ ជាច្រើនលើកច្រើនសាថា រដ្ឋាភិបាលរបស់ លោកស្រីមិនបានប្រព្រឹត្ដអំពើពុករលួយ ដូចអ្វីដែលក្រុមប្រឆាំងបានចោទប្រកាន់ នោះឡើយ។ លោកស្រីក៏បានបង្ហាញពីការ ប្ដេជ្ញាការពារកេរ្ដិ៍ឈ្មោះរដ្ឋាភិបាលដ៏ស្អាតស្អំ។ ចាប់តាំងពីលោកស្រីឡើងកាន់តំណែង លោកស្រីខិតខំជួយដល់ប្រជាពលរដ្ឋ ប្រទេសជាតិអស់ពីកម្លាំងកាយចិត្ដ។
បច្ចុប្បន្នលោកស្រីរស់នៅតាមប្លង់ ដែលរដ្ឋាភិបាលយោធាគូសវាសឱ្យចង់ ទៅណាមកណាចាំបាច់ត្រូវតែជម្រាប ទាំងនោះធ្វើឱ្យលោកស្រីមិនមានភាព ច្បាស់លាស់លើអនាគតរបស់ខ្លួនឡើយ។ ពេលនេះ លោកស្រីគ្មានអ្វីក្រៅពីនៅក្នុង ផ្ទះអានសៀវភៅ ដើរទៅផ្សារទិញអីវ៉ាន់ ជជែកលេងជាមួយមិត្ដភក្ដិ។

ចំពោះរឿងចោទប្រកាន់របស់ក្រុម ប្រឆាំងពាក់ព័ន្ធនឹងកម្មវិធីជំនួយតម្លៃទិញស្រូវដល់ប្រជាពលរដ្ឋដែលធ្វើឱ្យខាតបង់សេដ្ឋកិច្ចជាតិជាច្រើននោះលោកស្រី យីង ឡាក់ បានបញ្ជាក់ថា នឹងតស៊ូដល់ទីបញ្ចប់ ដោយសារតែនោះមិនមែនជារឿងផ្ទាល់ ខ្លួន ជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ផលប្រយោជន៍ជាតិ។

ក្រុមអ្នកវិភាគឯករាជ្យបានវាយតម្លៃថា ការដែលធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ នាពេលកន្លងមក នោះចំណុច សំខាន់មិនមែនស្ថិតនៅលើកម្មវិធីទិញស្រូវ អង្ករ ឬក៏អំពើពុករលួយនោះឡើយ។ អ្វី ដែលក្រុមរាជានិយមចាំបាច់ត្រូវតែទម្លាក់ រដ្ឋាភិបាលត្រកូល ស៊ីនណាវ៉ាត្រា ដោយ សារតែខ្លាចឥទ្ធិពលកាន់តែកើនខ្លាំងឡើងលើព្រះមហាក្សត្រថៃទៅទៀត។

អតីតនាយករដ្ឋមន្ដ្រី ថាក់ស៊ីន ក៏ ធ្លាប់ទទួលរងការចោទប្រកាន់ថា បានមើល ងាយព្រះមហាក្សត្រ ហើយមានគម្រោងលុបបំបាត់របបរាជានិយមថែមទៀតផង។ ទាំងនោះហើយបានធ្វើឱ្យលោក ថាក់ស៊ីន ត្រូវយោធាធ្វើរដ្ឋប្រហារតាមចាប់ខ្លួនចូលស្រុកមិនបាន។ ចំណែកលោកស្រី យីង ឡាក់ ក៏មិនខុសគ្នានោះដែរ គឺមានគោល ដៅតែមួយដែលយោធារេកាមឥទ្ធិពលព្រះមហាក្សត្រចាំបាច់ត្រូវតែធ្វើរដ្ឋប្រហារនោះ។

នៅពេលនេះរដ្ឋាភិបាលយោធាត្រូវ កែទម្រង់ជាមុន ទើបរៀបចំឱ្យមានការ បោះឆ្នោតសាជាថ្មីឡើងវិញ បើមិនដូច្នោះ ទេរាល់ការបោះឆ្នោតគឺមិនអាចយកឈ្នះ ត្រកូល ស៊ីនណាវ៉ាត្រា នោះឡើយ។ ពល រដ្ឋភាគច្រើនដែលនៅតំបន់ស្រុកស្រែចម្ការបានគាំទ្រដល់បេក្ខភាពដឹកនាំដែលមកពីគណបក្សភឿថៃ ដោយសារតែគណបក្សនេះមានសភាពជិតស្និទ្ធជួយដល់ប្រជា កសិករឱ្យមានជីវភាពធូរធារឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

CHIANG MAI, Thailand - Prime Minister Abhisit Vejjajiva (C) poses for photos with supporters on June 2, 2011, at an airport in Chiang Mai, northern Thailand, home of former Prime Minister Thaksin Shinawatra, who was ousted in 2006. Thailand will hold a general election on July 3. (Kyodo)

dfs

suthep

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print