រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសស្នូល ពិនិត្យលើការរៀបចំគម្រោងឆ្ពោះទៅមូលដ្ឋានក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសស្នូល ពិនិត្យលើការរៀបចំគម្រោងឆ្ពោះទៅមូលដ្ឋានក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា ៖ នារសៀលថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសស្នូល ពិនិត្យលើការរៀបចំគម្រោងឆ្ពោះទៅមូលដ្ឋានក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក., លោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក. និងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ដោយធ្វើការពិភាក្សាលើចំនុចសំខាន់ៗ ចំនួន ៥ រួមមាន៖
១-ការកំណត់ទិសដៅយុទ្ធសាស្ត្រការងារក្នុងការអនុវត្តគម្រោង
២-ការៀបចំគម្រោងថវិកាសម្រាប់គាំទ្រដល់ការអនុវត្តគម្រោង
៣-ការរៀបចំផែនការសកម្មភាពការងារក្នុងការអនុវត្តគម្រោង
៤-ការធ្វើកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធដើម្បីគាំទ្រដល់ការអនុវត្តគម្រោង
៥-ការរៀបចំយន្តការ និងរបៀបរបបការងារក្នុងការអនុវត្តគម្រោង។

សូមគូសបញ្ជាក់ផងដែរថា ក្រៅតែពីគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច, គម្រោងឆ្ពោះទៅមូលដ្ឋានក្នុងការដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋ ក៏ជាគម្រោងសំខាន់មួយទៀត ក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដែលគិតគូររៀបចំទ្បេីង ក្រោមការចង្អលបង្ហាញ របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដេីម្បីអនុវត្តឱ្យបានជោគជ័យនូវវិធានការគន្លឹះរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការជំរុញ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print