ក្រុមជម្រើសជាតិទួរគី និងក្រុមជម្រើសជាតិព័រទុយហ្គាល់បានចាប់ផ្តើមយុទ្ធនាការ Euro 2024 របស់ខ្លួន មួយកាលពីថ្ងៃអង្គារថ្ងៃទី១៨ ខែមិថុនា និងឈានចូលថ្ងៃទី១៩ មិថុនា ជាមួយនឹងជ័យជម្នះ ៣-១ លើហ្សកហ្ស៊ី និងឆេក ២ទល់១ ដែលបាននាំមកនូវភាពរីករាយដល់ក្រុមអ្នកគាំទ្រដ៏ក្នុងប្រទេសអាល្លឺម៉ង់សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំនេះ ។
ខ្សែបម្រើ Arda Guler របស់ក្លិប Real Madrid បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យនៅនាទីទី៦៥នៅកីឡដ្ឋាន Westfalenstadion ដែលគ្រប់គ្រងដោយអ្នកគាំទ្រទួរគីរាប់ម៉ឺននាក់ មុនពេល Kerem Akturkoglu វាយបកចូលគ្រាប់ទី៣ក្នុងម៉ោងបន្ថែម៩០+៧ ខណៈដែលហ្សកហ្ស៊ីរកបាន១គ្រាប់នៅនាទីទី៣២។
Guler វ័យ១៩ឆ្នាំមានការលំបាកជាមួយនឹងរបួសក្នុងរដូវកាលដំបូងរបស់គាត់ក្នុងទីក្រុង Madrid ប៉ុន្តែបានឈានជើងចូលក្រុមជម្រើសជាតិក្នុងការប្រកួតដ៏ស្វិតស្វាញជាមួយហ្សកហ្ស៊ី ដែលមិនមើលទៅក្រៅក្នុងការប្រកួតលើកដំបូងរបស់គេនៅក្នុងការប្រកួតអន្តរជាតិដ៏សំខាន់មួយ។
ទួរគីរកបានគ្រាប់បាល់បើកឆាកនៅនាទីទី២៥ ដោយកីឡាករ Mert Muldur បន្ទាប់ពីពាក់កណ្តាលតង់ទី១ ហើយត្រូវបានបដិសេធការស៊ុតបាល់បញ្ចូលទីជាលើកទីពីរ ដោយសារការសង្គ្រោះរបស់អ្នកចាំទី។ ប៉ុន្តែ Georges Mikautadze របស់ហ្សកហ្ស៊ីរកបាន១គ្រាប់សងវិញនៅនាទីទី៣២ ហើយលទ្ធផល១ទល់១នេះបានបញ្ចប់រហូតដល់ចប់តង់ទី១។
ចូលដល់តង់ទី២ កីឡាករ Guler រកបានគ្រាប់បាល់នាំមុខវិញជាមួយនឹងការបញ្ចប់ទីយ៉ាងល្អ ពីការបញ្ជូនរបស់ Ayhan ហើយនៅនាទីទី៩០+7 ជិតនឹងចប់ការប្រកួតទៅហើយកីឡាករ Kerem Akturkoglu បានបន្ថែម១គ្រាប់ទៀតធ្វើឲ្យចប់ការប្រកួតទួរគីយកឈ្នះ៣ទល់១។
ចំណែកព័រទុយហ្គាល់វិញបានយកឈ្នះឆេក២ទល់១ យ៉ាងលំបាក ដោយកីឡាករ Francisco Conceicao រកបានគ្រាប់បាល់ឈ្នះនៅចុងម៉ោង ជួយឲ្យព័រទុយហ្គាល់បានវាយបកវិញពីការស៊ុតបញ្ចូលទីដើម្បីផ្តួលសាធារណរដ្ឋឆេកក្នុងការប្រកួតបើកឆាក Euro 2024 របស់ពួកគេក្នុងទីក្រុង Leipzig ។
ក្រុមរបស់លោក Roberto Martinez គឺជាក្រុមមួយក្នុងចំណោមការប្រកួតដែលពេញចិត្តបន្ទាប់ពីឈ្នះរាល់ការប្រកួតក្នុងអំឡុងពេលជម្រុះ ប៉ុន្តែក្រុមបែរជាត្រូវឆេកនាំមុខនៅតង់ទី២ នាទីទី៦២ បន្ទាប់ពីការស៊ុតបាល់ពីចម្ងាយយ៉ាងល្អរបស់កីឡាករ Lukas Provod ចូលទីក្រុមព័រទុយហ្គាល់បានសម្រេច។
ក្តីសង្ឃឹមនៃការទទួលជ័យជម្នះរបស់ឆេកត្រូវបានរលាយបាត់ភ្លាមៗបន្ទាប់ពីអ្នកចាំទី Jindrich Stanek របស់ឆេកមិនអាចជួយសង្គ្រោះបាល់បានពីការតែតរបស់ Nuno Mendes ហើយបាល់បានលោតទៅប៉ះជើង Robin Hranac ធ្វើឲ្យចូលទីខ្លួនឯងតែម្តង។
ចូលដល់ម៉ោងបន្ថែម ៩០+២ Francisco Conceicao រកបានគ្រាប់បាល់១គ្រាប់ទៀតដែលជាគ្រាប់បាល់ជ័យជម្នះឲ្យព័រទុយហ្គាល់ ធ្វើឲ្យពួកគេយកឈ្នះ២ទល់១ទៅលើឆេក។ ព័រទុយហ្គាល់មានទម្រង់លេងល្អក្នុងការប្រកួតនេះ ហើយសុទិដ្ឋិនិយមក្នុងចំណោមការតាមដានដ៏ធំរបស់ពួកគេនៅ Leipzig។
ជ័យជម្នះនេះធ្វើឲ្យទួរគីឈរលេខ១ក្នុងពូល F មាន៣ពិន្ទុ ជាមួយនឹងព័រទុយហ្គាល់ឈរលេខ២មាន៣ពិន្ទុដូចគ្នា ខណៈដែលហ្សកហ្ស៊ី និងឆេកធ្វើមិនបានល្អបន្តឈរលេខ៣និងលេខ៤មាន០ពិន្ទុ។ ការប្រកួតបន្ទាប់ក្រុមព័រទុយហ្គាល់នឹងត្រូវប៉ះទួរគី រីឯហ្សកហ្ស៊ីត្រូវប៉ះឆេកដើម្បីប្រជែងយកកៅអីក្នុងពូលរៀងៗខ្លួន ៕ (រូបភាព ៖ BBC Sport)