សហគ្រិនបានឱ្យដឹងថា ការបន្តកើនឡើងនូវតម្លៃអង្ករក្នុងទីក្រុងណៃពិដោបានធ្វើឱ្យឧស្សាហកម្មនៅក្នុងស្រុកនេះមាន ការភ្ញាក់ផ្អើល។ ចាប់តាំងពីសប្តាហ៍មុនតម្លៃអង្ករដែលមានប្រជាប្រិយភាពមួយបានឈានដល់៨៥០.០០០ក្យាដ(១ដុល្លារស្មើនឹង១.១៨៩ក្យាដ)ក្នុង១០០ទីន (១ទីនស្មើនឹង ៩ gallon)។
អត្រានេះបានកើនឡើងចាប់តាំងពីខែឧសភាបើទោះបីជាមានការបដិសេធរបស់ចិនទៅលើការនាំចូលអង្ករស្របច្បាប់ពី ប្រទេសមីយ៉ាន់ម៉ាក៏ដោយ។
លោក Ko Myo Linn Aung ម្ចាស់ក្រុម ហ៊ុនអង្ករ Pyinmana បានមានប្រសាសន៍ថា តម្លៃអង្ករប្រភេទ Ma Naw Thu Kha បាន ឈានដល់ស្ទើរតែ៨៤០.០០០ក្យាដក្នុង ១០០ទីន។ តម្លៃអង្ករនេះបានកើនឡើងពី ២០.០០០ដ្យាដដល់៣០.០០០ក្យាដក្នុងខែនេះ។ បន្ទាប់មកកើនឡើងដល់៧៥០.០០០ក្យាដក្នុងខែឧសភាហើយឈានដល់ ៨០០.០០០ក្យាដក្នុងខែមិថុនា។
តម្លៃអង្ករផ្សេងទៀតក៏កើនឡើងផងដែរ។ អង្ករប្រភេទ Pearl Thwe មានតម្លៃ ៥៥០.០០០ក្យាដក្នុង១០០ទីនក្នុងខែ មិថុនា ហើយក្នុងសប្តាហ៍នេះត្រូវបានលក់ក្នុងតម្លៃស្ទើរតែ៦០០.០០០ក្យាដ។
អ្នកចែកចាយមានការពិបាកគិតទៅលើការកើនឡើងនៃតម្លៃនេះ។ ក្នុងឆ្នាំនេះគឺមានភាពចម្លែកបន្តិច។តម្លៃនេះនៅតែ កើនឡើង បើទោះបីជាចិនមិនបានចេញ លិខិតនៃការនាំចូលអង្ករណាមួយក៏ដោយ ។ ជាទូទៅតម្លៃអង្ករកើនឡើងនៅពេលដែលទីផ្សារចិនបើកចំហ។
លោក U Tun Win អនុរដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា មីយ៉ាន់ម៉ាកំពុងតែព្យាយាមទាក់ទាញជំហររបស់ខ្លួនឱ្យក្លាយជាអ្នកនាំចេញអង្ករពិភពលោកដ៏សំខាន់មួយសាជាថ្មី ហើយកំពុងតែជំរុញ កសិករឱ្យលក់ទៅកាន់ទីផ្សារបរទេស។ អង្ករដូចជា អង្ករ Paw san Hmwe និងអង្ករ Ayeyar Paday Thar មានភាពល្បីល្បាញ ទូទាំងពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយអតិថិជនមួយចំនួនកំពុងតែចោទសួរពីគុណភាព របស់អង្ករមីយ៉ាន់ម៉ានេះ។ ការនាំចេញអង្ករ ឥណ្ឌូនេស៊ីត្រូវបានផ្អាកនៅក្នុងកំពង់ផែ Surabaya ក្នុងឆ្នាំនេះសម្រាប់រយៈពេល ៣ខែនេះ ដោយសារតែមិនបានអនុវត្តតាមច្បាប់របស់ឥណ្ឌូនេស៊ី។
លោក U Nay Soe បានមានប្រសា សន៍ថា ពួកគេកំពុងតែពិចារណាថាតើតម្លៃ អង្ករប៉ុន្មានដែលពួកគេចង់បានពីប្រទេសមីយ៉ាន់ម៉ា? នៅពេលនេះអង្កររបស់យើងភាគច្រើនមិនបានបំពេញគ្រប់លក្ខណៈ អាហារដែលមានសុវត្ថិភាពនៅក្នុងទីផ្សារសំខាន់ៗជាច្រើនទៀតទេ ហើយជាទូទៅត្រូវបានបដិសេធពីទីផ្សារទាំងនោះ។
ទីក្រុង Nay Pyi Taw នេះត្រូវបានគេ ចាត់ទុកថាជាទីផ្សារដែលអង្ករនិងអាហារ មានតម្លៃថ្លៃ។ពាណិជ្ជករមួយចំនួនបាន ជឿថា តម្លៃរបស់វាទំនងជាបន្តកើនឡើង ក្នុងរយៈពេលដែលនៅសល់ក្នុងឆ្នាំនេះ៕
ដោយ៖ រ័ត្ន