ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសបាក់ភ្លៅខណៈបើកម៉ូតូក្នុងល្បឿនលឿនហើយចាប់ហ្វាំងមិនទាន់ជ្រុលទៅបុកនិងរថយន្តពីចំហៀងសង្ស័យស្រវឹង។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង២០និង២០នាទីយប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ នៅចំណុចផ្លូវ១០១១កែងនិងផ្លូវ១០៧៤ស្ថិតក្នុង ក្រុម៥ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកលិចសុីសពណ័ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2P 6430 បើកបរក្នុងទិសដៅពីត្បូងទៅជើងដោយក្នុងរថយន្តស្រីៗបីនាក់ តាមផ្លូវ១០១១ លុះមកដល់ចំណុចផ្លូវកែងនិងផ្លូវ១០៧៤ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខ កណ្ដាល 1J 7349បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុកនិងរថយន្តត្រូវចំហៀងខាងស្ដាំពេញទំហឹងបណ្ដាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់បាក់ភ្លៅខាងស្ដាំ ចំណែកម៉ូូតូរងការខូចខាតស្ទើទាំងស្រុងដោយឡែករថយន្តកំពិតចំហៀងខាងស្ដាំ។
ក្រោយកើតហេតុក៍មានកំលាំងប្រជាការពារខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនមកដឹកជនរងគ្រោះយកទៅសង្គ្រោះចំណែករថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចបានគរបាលចរាចរយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ តុង សីហា