ADB៖ មីយ៉ាន់ម៉ាត្រូវការពង្រីកការវិនិយោគផ្នែកដឹកជញ្ជូន

ចែករំលែក៖

មន្ត្រីធនាគារអភិវឌ្ឍន៍ជនបទអាស៊ី (Asian Development Bank-ADB) បានមានប្រសាសន៍ថា មីយ៉ាន់ម៉ាចាំបាច់ត្រូវវិនិយោគទៅលើគម្រោងដឹកជញ្ជូនក្នុងទឹកប្រាក់ប្រហែលជាពី៤៥ពាន់លានដុល្លារសហរដ្ឋអាមេរិកដល់៦០ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល១៥ឆ្នាំក្រោយដើម្បីធ្វើឱ្យទំនាក់ទំនាក់ជាមួយប្រទេស ជិតខាងមានភាពប្រសើរឡើង ហើយនឹងធានានូវការចូលរួមកំណើនសេដ្ឋកិច្ចឱ្យ មានភាពស្មើគ្នា។

...

លោក Bambang Susantono អនុប្រធានទទួលបន្ទុកការអភិវឌ្ឍរបស់ធនាគារ ADB នេះបានមានប្រសាសន៍ថា រៀងរាល់ឆ្នាំ ប្រទេសមីយ៉ាន់ម៉ាចាំបាច់ត្រូវការប្រហែលជា៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលនេះជាចំនួនដ៏ធំមួយដូច្នេះហើយបានជាយើងត្រូវការគោលនយោបាយដឹកជញ្ជូនមួយដើម្បីជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាមួយចំនួនក្នុងរយៈពេលជាច្រើនឆ្នាំក្រោយនេះ។

ធនាគារនេះកាលពីសប្តាហ៍មុនបាន ដាក់ចេញនូវរបាយការណ៍ថ្មីមួយដែល មានចំណងជើងថា មីយ៉ាន់ម៉ាគោល នយោបាយលើវិស័យដឹកជញ្ជូនដែលត្រូវបានចេញសម្រាប់រដ្ឋាភិបាលស៊ីវិល។ របាយ ការណ៍នេះបានបញ្ជាក់បន្ថែមទៀតថា ប្រជាជន២០លាននាក់ឬប្រហែលជាពាក់កណ្តាលនៃប្រជាជនជនបទរស់នៅក្នុង ភូមិដែលពិបាកនឹងទៅដល់ស្ទើរតែគ្រប់រដូវ ដោយសារតែប្រទេសនេះវិនិយោគតែ១ ទៅ១,៥ភាគរយនៃផលិតផលក្នុងស្រុក សរុបទៅលើការធ្វើឱ្យប្រសើរឡើងនៃវិស័យដឹកជញ្ជូនក្នុងរយៈពេលជាច្រើនទសវត្សនេះ។

ការវិនិយោគថ្មីអាចកាត់បន្ថយតម្លៃដឹកជញ្ជូនប្រហែលជា៣០ភាគរយនិងជួយរក្សាការខាតបង់អាយុជីវិតមនុស្សដោយសារតែផ្លូវមិនមានសុវត្ថិភាព។

លោកបានបន្ថែមទៀតថា ADB បាន ត្រៀមទុកប្រាក់យ៉ាងតិចចំនួន១០០ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំបើធៀបនឹងរយៈពេល៥ឆ្នាំក្រោយ។ភាព ប្រសើរឡើងនៃការដឹកជញ្ជូននេះមាន ន័យថាជួយកំណើនសេដ្ឋកិច្ចឱ្យខ្ពស់ជាងមុន និងមានចំណែកចែកស្មើគ្នាចំពោះការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ។ ការអភិវឌ្ឍផ្លូវថ្នល់នៅតាមជនបទគឺមានសារសំខាន់ដូចនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងក្រុងដែរ។

លោក Adrien Veron Okamoto អ្នកសេដ្ឋកិច្ចផ្នែកដឹកជញ្ជូនប្រចាំតំបន់អាស៊ីអាគ្នេយ៍បានកត់សម្គាល់ថា ការអភិវឌ្ឍក្នុងកម្រិតប្រហែលគ្នានៃប្រទេសផ្សេងៗជាច្រើននៅក្នុងតំបន់នេះបានវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពី៣ទៅ៥ភាគរយនៃផលិតផលសរុបក្នុងស្រុក។
ជាមួយនឹងថវិកាខ្ពស់ជាងមុនប្រទេសមីយ៉ាន់ម៉ាគួរតែទុកប្រាក់សម្រាប់ប្រើប្រាស់ទៅលើច្រកចេញចូលជាតិសំខាន់ៗហេដ្ឋា រចនាសម្ព័ន្ធទីក្រុង Yangon និងការងារថែ រក្សាហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។

មីយ៉ាន់ម៉ាក៏ត្រូវបានគេជំរុញឱ្យយក ជម្រើសដឹកជញ្ជូនតាមផ្លូវទឹកថ្មីផងដែរ។

លោកបានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាចាំបាច់ត្រូវការគោលនយោបាយថ្មីមួយដើម្បីបង្កើនការវិនិយោគ។ ក្រសួងមួយគួរតែ ទទួលបន្ទុកការងារនេះហើយសហគ្រាសមួយចំនួនដែលមានរដ្ឋជាម្ចាស់គួរតែធ្វើឱ្យក្លាយជាឯកជន។

ស្ថាប័នរទេះភ្លើងមីយ៉ាន់ម៉ាដែលត្រូវ បានគ្រប់គ្រងដោយក្រសួងដឹកជញ្ជូនគួរតែធ្វើឱ្យក្លាយជាស្ថាប័នឯកជនឱ្យកាន់តែឆាប់ខណៈដែលចំណូលរបស់ស្ថាប័ននេះមានជាងពាក់កណ្តាលនៃតម្លៃប្រតិបត្តិការ។

លោក Winfried Wicklein នាយក គ្រប់គ្រងធនាគារ ADB ប្រចាំប្រទេស មីយ៉ាន់ម៉ាបានមានប្រសាសន៍ថា ធនាគារគ្រោងនឹងផ្តល់ជំនួយប្រហែលជា៣៥០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដល់ប្រទេសមីយ៉ាន់ម៉ាពោលគឺពី៨៥ទៅ ៩០ភាគរយត្រូវបានបញ្ជូនទៅកាន់វិស័យហេដ្ឋារចនាសម្ព័ន្ធ។ អាទិភាពចម្បងរបស់ប្រទេសនេះគឺការធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសនេះជាមួយប្រទេសជិតខាងមានភាពល្អប្រសើរឡើង៕

myanmar

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print