ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យប្រុសស្រីចំនួន០៣ នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា ជនសង្ស័យមាន
១ ឈ្មោះង៉ូ វាំងវី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នបន្ទប់១៤ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
២.ឈ្មោះង្វៀង វាំងយ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នបន្ទប់០៨ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
៣.ឈ្មោះង្វៀង ធីនីញ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកអនឡាញ មានទីលំនៅបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នបន្ទប់០៨ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា នៅវេលាម៉ោង៩ និង០៥នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ចាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបាវិត ដឹកនាំដោយលោក សៅ ផល្លី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្ក្រាបករណី រក្សាទុក ឬ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់និងវត្ថុតាង
រួមមាន៖ក្រាមពណ៌សថ្លាចំនួន៣១ កញ្ចប់
-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០១ គ្រាប់កន្លះ
-ម្សៅម៉ត់ពណ៌សចំនួន០១ កញ្ចប់
-ទូរស័ព្ទដៃចំនួន០៥ គ្រឿង
-កាំមេរ៉ាសុវត្ថភាពចំនួន០១ គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង
-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕