មនុស្សបីនាក់រងរបួសធ្ងន់ស្រាលខណៈរថយន្តបុករថយន្តនៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សបីនាក់រងរបួសធ្ងន់ស្រាលបន្ទាប់ពីរថយន្តពីគ្រឿងបុកគ្នានៅចំណុចមុខផ្សារកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤៧-៤៨ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺនេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានអោយដឹងនៅព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៤នេះ។

សមត្ថកិច្ចក្រុងច្បារមនបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយពណ៍សពាក់ផ្លាកលេខភ្នំពេញ3A-1367បើកពីទិសខាងលិចទៅទិសខាងកើត។
មកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងត្រឡប់ទៅទិសខាងលិច  អ្នកបើកបរឈ្មោះសាន គឹមស្រា៊ន ភេទប្រុសអាយុ២៧ឆ្នាំមានអ្នករួមដំណើ ២នាក់ មានឈ្មោះម៉ៅ សុខសាន ភេទប្រុសអាយុ៥៧ឆ្នាំ និងឈ្មោះញឹម បញ្ញា ភេទប្រុសអាយុ២៥ឆ្នាំ អ្នកទាំងបីនាក់រស់នៅភូមិព្រះប្រសព្វ ឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបុករថយន្តម៉ាក់កុងតាន័រពាក់ផ្លាកលេខភ្នំពេញ3G-2717 សណ្តោងរ៉ឺម៉កពីក្រោយពាក់ផ្លាកលេខត្បូងឃ្មុំ4A-0179បើកពីទិសខាងកើតទៅទិសខាងលិចដោយ
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(ចុះរត់គេច)ខណៈនោះរថយន្តបានរ៉េចង្កូតទៅបុកតូបលក់ខោ-អាវរបស់អាជីវកររងការខូចខាតជាច្រើនទៀត សមត្ថកិច្ចបានបន្តទៀតថាករណីរថយន្តទាំងពីគ្រឿងបុកគ្នានេះមិនបណ្តាលអោយអ្នកលក់ដូរខោអាវរងរបួសនោះទេ។
ប្រភពបន្តថា ដោយឡែកអ្នករងរបួសទាំងបីនាក់នៅក្នុងរថយយន្តត្រូវបានមន្ត្រីជំនាញហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ចំពោះវត្ថុតាងរថយន្តទាំងពីគ្រឿងបានប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺដើម្បីចាតការតាមនិតីវិធី។
សូមបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤។៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print