កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាច្រើនបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជំនួបសម្តែងការគួរសមជាមួយ លោក លី សៀនលុង ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំពិភាក្សាការងាររបស់ សម្តេចធិបតី ជាមួយ លោកប្រធានាធិបតី និង លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងឱកាសនៃ ជំនួបដ៏វិសេសនេះ លោកទេសរដ្ឋមន្ត្រី បានក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៨៨ យាងចូល ៨៩ព្រះវស្សា និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស លោកសង្ឃឹមថា នឹងរង់ចាំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះដំណើរ បំពេញទស្សនកិច្ចរបស់ សម្តេចតេជោ នៅសិង្ហបុរី នាពេលខាងមុខ។

ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ថា ប្រទេសសិង្ហបុរីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម ចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។ សម្តេចធិបតី និង លោក ទេសរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា កម្ពុជា និងសិង្ហបុរី មានសក្តានុពលក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ជាច្រើនបន្ថែមទៀត សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំ សន្តិសុខថាមពល ការការពារបរិស្ថាន ការថែរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងការធានាបាននូវវិបុលភាពក្នុងតំបន់។

ក្នុងក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ សម្តេចធិបតី បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកា ធុរកិច្ចកម្ពុជា-សិង្ហបុរី ដោយមានវិនិយោគិនចូលរួមទាំងកម្ពុជានិងសិង្ហបុរីចំនួន ៤៨១នាក់ តំណាងក្រុមហ៊ុនចំនួន ៣៤៨ក្រុមហ៊ុន។ នៅក្នុងវេទិកានេះ សម្តេចធិបតី បានបង្ហាញពីសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាយន្តការ លើកទឹកចិត្តដល់វិនិយោគិន រួមទាំងច្បាប់នៃការវិនិយោគផង ដើម្បីបញ្ញាបការយល់ដឹងបន្ថែមអំពីកម្ពុជាដល់ វិនិយោគិនគ្រប់រូប។ សម្តេចធិបតី លើកទឹកចិត្តឱ្យមានការសិក្សាឈ្វេងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យ សក្តានុពលដែលទីផ្សារកម្ពុជាកំពុងត្រូវការ ជាពិសេសកម្ពុជាមានកម្លាំងពលកម្មបរាជនហាក់ដែលព ដោយសក្តានុពល និងចំណេះដឹង រហូតដល់ ៦៥% នៃប្រជាជនសរុប។
សម្តេចធិបតី ចាត់ទុកវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរីនេះ ថាបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនង សហគមន៍ធុរកិច្ចរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងបង្កើតកាលានុវត្តភាពដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមក ដើម្បីកសាងទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងបង្កើតអនាគតប្រកបដោយវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ។ សិង្ហបុរីតែងតែស្ថិតក្នុងចំណោមប្រភពវិនិយោគបរទេសកំពូលទាំង១០ នៅកម្ពុជា ក្នុងទសវត្សរ៍កន្លងមក ដោយ បានចូលរួមចំណែកជិត ២ពាន់លានដុល្លារអាមេរិក ក្នុងទិដ្ឋភាពវិនិយោគរបស់កម្ពុជា ដែលរួមមាន វិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច ខណៈដែលក្រុមហ៊ុនយីហោល្បីៗរបស់សិង្ហបុរី ក៏បានបង្ហាញវត្តមានដ៏រឹងមាំ នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យនិងសក្តានុពលនៃការវិនិយោគនៅកម្ពុជា។

ក្នុងអំឡុងនៃវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរីនេះ សម្តេចធិបតី ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារចំនួន ៣ រួមមាន៖ (១) អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី (២) ការចុះហត្ថលេខាសាក្សីភាពស្តីពី “ការចាប់ផ្តើម គម្រោងផ្ទាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុសិង្ហបុរី និង (៣) អនុស្សរណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្មសិង្ហបុរី និងក្រុមហ៊ុន PPLC Superport & Industrial Co., Ltd. របស់កម្ពុជា។
នៅក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅសាធារណរដ្ឋសិង្ហបុរីនេះដែរ សម្តេច ក៏បាន អញ្ជើញទៅទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិច ត្រូនិក និងអ៊ុនធឺណិត រួមទាំងអគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុនកាអែល (Kappel)។
សូមបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៥ និងជាលើកទី៥ ក្នុងតំបន់អាស៊ាន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញបេសកកម្ម ការទូតដ៏សកម្មក្លៀវក្លា ដោយបាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើន ទាំងផ្នែកការទូតនិងសេដ្ឋកិច្ច ជាឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ ជាពិសេសគឺដើម្បីលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print