អាមេរិកចោទប្រកាន់រុស្សី ចិន និងកូរ៉េខាងត្បូង គឺជាការគម្រាមកំហែងដល់សន្តិសុខបណ្តាញ

ចែករំលែក៖

នៅក្នុងរឿងអាស្រូវអ៊ីម៉ែលរបស់លោកស្រី ហ៊ីឡារីគ្លីនតុន ដែលមិនអាចរក្សាអាថ៌កំបាំងបាន រដ្ឋាភិបាលលោកអូបាម៉ាបានប្រកាសថា អាមេរិកកំពុងតែរងការគំរាមកំហែងវាយប្រហារតាមបណ្តាញពីប្រទេសដែលជាសត្រូវដូចជារុស្ស៊ី ចិន និងកូរ៉េខាងជើង។

...

កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ នៅសេតវិមាន បានចេញសេចក្តីប្រមានពីការធ្វើបដិវត្តបណ្តាញក្នុងពេលដែលការគំរាមកំហែងតាមបណ្តាញកាន់តែខ្លាំងឡើង ដោយអាមេរិកបានចង្អុលមុខចំៗទៅលើប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។

ទីព្រឹក្សាសន្តិសុខជាតិអាមេរិកស្តីពីការប្រឆាំងភេរវកម្មលោកស្រី Lisa Monaco ប្រកាសថា ក្នុងពេលដែលរុស្ស៊ីនិងចិនមានសមត្ថភាពវាយប្រហារតាមបណ្តាញកាន់តែខ្លាំងឡើងៗ ជាក្តីបារម្ភយ៉ាងខ្លាំង។ ចំណែកអ៊ីរ៉ង់ វិញក៏ជាក្តីបារម្ភផងដែរ ដោយប្រទេសនេះអាចវាយប្រហារតាមបណ្តាញទៅលើប្រព័ន្ធធនាគារ និងអេឡិចត្រូវនិច្ចរបស់អាមេរិក។

រដ្ឋាភិបាលអាមេរិក លើកទីមួយបានប្រកាសពីប្រព័ន្ធអាសន្នមាន៣ពណ៌ ក្នុងនោះការវាយប្រហារគម្រិតខ្ពស់គឺពណ៌ខ្មៅ ។ គោលដៅនៃការវាយប្រហារនោះគឺបំផ្លាញសេដ្ឋកចិ្ច និងផលប្រយោជនអាមេរិក៕

1

ប្រែសម្រួល៖ មែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print