រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធ នឹងការផ្សព្វផ្សាយបំភ្លើសខុសពីការពិតជាក់ស្ដែងរបស់ផេកឈ្មោះ PHALLA News Channel

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្ដីបំភ្លឺព័ត៌មានពាក់ព័ន្ធ នឹងការផ្សព្វផ្សាយបំភ្លើសខុសពីការពិតជាក់ស្ដែងរបស់ផេកឈ្មោះ PHALLA News Channel ដែលបានផ្សព្វផ្សាយថា «ទីតាំងឡូតូអនឡាញមួយកន្លែង ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ បើកលេងយ៉ាងអនាធិបតេយ្យ មហាជនស្នើដល់ឯកឧត្តម ស ថេង ស្នងការនគរបាលខេត្តមេត្តាជួយចាត់វិធានការ»។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ ទីតាំងមួយកន្លែងស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់ ដែលផេកឈ្មោះ PHALLA News Channel បានចុះផ្សាយខាងលើ គឺជាទីតាំង ប៉ុស្តិ៍សេវាអាជីវកម្មឆ្នោត-ឡូតូ ដែលមានអាជ្ញាបណ្ណចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម កម្ពុជា និងបានប្រតិបត្តិការត្រឹមត្រូវស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន មិនបានបើកលេងអនាធិបតេយ្យ ដូចការចុះផ្សាយឡើយ។

ការចុះផ្សាយបំភ្លើសខុសពីការពិតជាក់ស្តែងរបស់ផេកឈ្មោះ PHALLA News Channel បានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់មន្ត្រីរាជការ ដែលជាថ្នាក់ដឹកនាំអង្គភាព ស្ថាប័នថែមទៀតផង។

រដ្ឋបាលខេត្តពោធិ៍សាត់ ស្នើឱ្យផេកឈ្មោះ PHALLA News Channel ធ្វើការកែតម្រូវព័ត៌មានរបស់ ខ្លួនឱ្យបានត្រឹមត្រូវឡើងវិញ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print