សម្រេចចោទប្រកាន់ជនជាតិ​ចិន ខ្មែរ​ និងវៀតណាមព្រមទាំងបក្ខពួកសរុប៩នាក់​ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ជាង ៦០គីឡូក្រាម និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធករណី សមគំនិត ផលិត ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តនៅចំណុចភូមិ១, ភូមិ២ នៃសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបកាល ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ តាមរយៈការអនុវត្តវិធានញុះញង់ឱ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន ដោយ ឱ្យភ្នាក់ងារចូលទៅទិញគ្រឿងញៀនពីមុខសញ្ញាជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ជាជនជាតិវៀតណាម។

ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនល្មើស៩នាក់ (ស្រី២នាក់) (វៀតណាម២នាក់ ចិន៦នាក់ និងខ្មែរ១នាក់)៖
១៖ ឈ្មោះ ដូ ធានក្វាង (DO THIEN QUANG) អាយុ២៥ឆ្នាំ ជនជាតិវៀតណាម
២៖ ឈ្មោះ ឡេ ធីអាញ់ហុង (LE THI ANH HONG) ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
៣៖ ឈ្មោះ ចាង ឈូអ៊ី (ZHANG CHU YU) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិចិន
៤៖ ឈ្មោះ ស៊ាវ ឈីហុង (XIAO QI HONG) អាយុ៣៣ឆ្នាំ ជនជាតិចិន
៥៖ ឈ្មោះ ថាង ចាងវៃ (TANG ZHANG WEI) អាយុ៣៨ឆ្នាំ ជនជាតិចិន
៦៖ ឈ្មោះ ជូ ស៊ាវឡុង (ZHU XIAO LONG) អាយុ៣៦ឆ្នាំ ជនជាតិចិន
៧៖ ឈ្មោះ ថាង ចាន់ពីង (TANG ZHAN BING) អាយុ៣៥ឆ្នាំ ជនជាតិចិន
៨៖ ឈ្មោះ យ៉ាង ឆិនស្យុង (YANG CHEN XIONG) អាយុ៥៣ឆ្នាំ ជនជាតិចិន
៩៖ ឈ្មោះ ហេង រិទ្ធថា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។

ក្រោយពីឃាត់ខ្លួនបានមុខសញ្ញានោះហើយ ទើបកម្លាំងសមត្ថកិច្ចជំនាញបានប្រើវិធីសាស្ត្រជំនាញបន្តស៊ើបអង្កេត រកមុខសញ្ញាពាក់ព័ន្ឋផ្សេងទៀត រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ស្រាវជ្រាវ ០៩នាក់ (ជនជាតិវៀតណាម ចំនួន ០២នាក់, ជនជាតិចិន ចំនួន ០៦នាក់ និងជនជាតិខ្មែរ ០១នាក់) ព្រមទាំងដកហូតបានវត្ថុតាង ជាសារធាតុញៀនខុសច្បាប់ ទម្ងន់សរុប ៦០៨៥២,៣២ក្រាម ឬ ៦០គីឡូ ៨៥២,៣២ក្រាម ដែលក្នុងនោះរួមមាន ជាសារធាតុញៀន ប្រភេទមេតំហ្វេតាមីន, អ៊ុចស្តាស៊ី (MDMA) និងកេតាមីន ព្រមទាំងដកហូតបានសារធាតុមិន ច្បាស់ ទម្ងន់សរុប ៥២៨៤៧ក្រាម ឬ ៥២គីឡូ ៨៤៧ក្រាម ហើយក្រៅពីនេះក៏នៅមានប្រភេទគ្រឿងម៉ាស៊ីនសម្រាប់ អ៊ុតមាត់ថង់ និងបឺតខ្យល់, ម៉ាស៊ីនក្រឡុកស្ងួត, ជញ្ជីងថ្លឹងថ្នាំញៀន, ឧបករណ៍ និងសម្ភារៈផ្សេងៗទៀតដែលបម្រើ ឱ្យសកម្មភាពនៃការផលិត និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងមានអាវុធខ្លី ចំនួន ០២ដើម ផង ដែរ។

លើសពីនេះក៏នៅមានវត្ថុចាប់យកមួយចំនួនផ្សេងទៀតដូចជា រថយន្ត, គ្រឿងអលង្ការ, ក្រដាស់ប្រាក់សុទ្ឋ និង មូលនិធិនៅក្នុងគណនីធនាគារនានាទាំងក្នុង និងក្រៅប្រទេស ដែលមានតម្រុយសង្ស័យថាជា ទ្រព្យដែលទាក់ទង នឹងបទល្មើស ឬសង្ស័យជាផលនៃបទល្មើស។

...

ក្រោយពីតំណាងអយ្យការ បានពិនិត្យលើសំណុំរឿងនេះ និងស្តាប់ចម្លើយជនសង្ស័យ ព្រមទាំងផ្អែកទៅលើ ភស្តុតាងពាក់ព័ន្ឋនៅក្នុងសំណុំរឿង បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យចំនួន ០៩នាក់ និងបក្ខពួកម្នាក់ជាជនជាតិចិន បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ពីបទ សមគំនិត, ផលិត, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានលិខិត អនុញ្ញាត តាមបញ្ញាត្តិមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៩, ៤០, ៤៧ និងមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួត ពិនិត្យគ្រឿងញៀន, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print