រដ្ឋបាលស្រុកអូរគ្រៀងសែនជ័យច្រានចោលការបង្ហោះព័ត៌មានរបស់វិទ្យុអាស៊ីសេរី

ចែករំលែក៖

ខេត្តក្រចេះ ៖ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ថ្មីៗនេះ សារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) បានបង្ហោះព័ត៌មានស្តីពី “ប្រជាពលរដ្ឋរស់នៅខេត្ត ក្រចេះ ជិត ៣០០គ្រួសារ ព្រួយបារម្ភខ្លាច ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស ឈ្មោះ សឹង យន្ត គ័ង យិក (Xing Yuan kanng Yeak CO, LTD.) និងក្រុមហ៊ុនថ្មម៉ាបឈ្មោះ សំបូរ ម៉ាញនឹង (ខេមបូឌា) ឯ.ក (Sambour Mining Cambodia) CO., LTD. យកដី អាស្រ័យផលរបស់ពួកគាត់ “។

ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានរបស់វិទ្យុអាស៊ីសេរី (Radio Free Asia) គឺជាការប្រឌិតរឿងឡើងក្នុងគោលបំណង ញុះញង់ អុជអាល និងមានចរិតកុហកបោកប្រាស់ ដែលធ្វើឱ្យសាធារណជន និងបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំ និងប៉ះពាល់មកលើការខិតខំរបស់អាជ្ញាធរខេត្ត ស្រុក ឃុំ ព្រមទាំងអត្ថប្រយោជន៍ប្រជាពលរដ្ឋដែលបានកំពុងរស់នៅសុខសាន្ត រីកចម្រើនក្នុងតំបន់នោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print