នាយ​ឧត្តមសេនីយ៍បណ្ឌិត គន់ គី​ម ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​សមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ក្នុង​ពិធី​ប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​សមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ នាយ​ឧត្តមសេនីយ៍បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា បាន​ជម្រុញ​ដល់​អាជ្ញាធរ និង​អង្គភាព​ពាក់​ព័​ន្ឋ ជា​ពិសេស​សប្បុរ​ជន​នានា ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្ត មណ្ឌលគិរី ដើម្បី​អាច​ជួយ​ដោះស្រាយ​លើ​ជីវភាព​របស់​បងប្អូន​អតីត​យុ​ទ្ឋ​ជន ដែល​បាន​ចូលរួម​ស្វែងរក​សន្តិភាព​សម្រាប់​ប្រទេស​ជាតិ​នា​ពេល​កន្លង​មក ។

នាយ​ឧត្តមសេនីយ៍​សង្គហ​បណ្ឌិត គន់ គី​ម មាន​ប្រសាសន៍​បន្ត​ថា បើ​គ្មាន​ការ​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​អតីត​យុ​ទ្ឋ​ជន​ទាំងអស់​កាលពី​សម័យ​សង្គ្រាម ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក​ម​គ្គុ​ទ្ទេស​ក៏​ឯក និង​ជា​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ នាំ​មក​នូវ​សន្តិភាព និង​ការ​ឯកភាព​ជាតិ​ពេញ លេញ ទើប​កម្ពុជា​អាច​អភិវឌ្ឍ​ន៏​ដូច​សព្វថ្ងៃ​។ ជា​ការ​ដឹង គុណ​ដល់​វីរៈភាព​របស់​បងប្អូន​អតីត​យុ​ទ្ឋ​ជន រាជរដ្ឋាភិ បាល​បាន​ដាក់​ចេញ​គោលនយោបាយ​ជួយ​ឧ​ប​ត្ថ​ម្ដ​ដល់​ពួក​គាត់ ចាប់តាំងពី​ការ​ផ្តល់​ដីធ្លី សង់ផ្ទះ និង​ការ​ព្យាបាល​សុខភាព​ដោយ​មិន​ចំណាយ​ប្រាក់​តាម​រយៈ អ​ង្ភ​ភាព ប​.​ស​.​ស ជាដើម ។

នាយ​ឧត្តមសេនីយ៍​សង្គហ​បណ្ឌិត គន់ គី​ម អគ្គលេខា ធិការ​សមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា ក៏​បាន​ផ្តាំផ្ញើដល់​ប្រធាន​សមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្តមណ្ឌលគិរី ត្រូវ​បន្ត​ចុះ​បើកប្រាក់ បេឡា​មរណៈ សង្គ្រោះ​ជូន​គ្រួសារ​សព សមាជិកសមាគម​អតីត​យុទ្ធ​ជន តាម​បណ្តា​ក្រុង​/​ស្រុក ដែល​ទទួលមរណៈភាព ឲ្យ​បាន​ដល់​ដៃ​គ្រួសារ និង​ឆាប់រហ័ស​បំផុត​។ ត្រូវ​ខិតខំ​ស្រាវជ្រាវ​រក​សមាជិក ស​.​អ​.​ក ដែល​រក​មិន​ទាន់​ឃើញ និង​សមាជិក​កើន​ថ្មី ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​។ ត្រូវ​ជួយ​ដល់​សមាជិកសមាគម ដែល​មាន​ជម្ងឺ​ធ្ងន់ធ្ងរ និង​ការ​ខ្វះខាត​ពិតប្រាកដ​។​បន្ត​ធ្វើការ​អំពាវនាវ រក​មូលនិធិ​សម្រាប់​ទ្រទ្រង់​សមាគម ។

លោក នួន សា​រ៉​ន អភិបាលរង​ខេត្តមណ្ឌលគិរី មាន​ប្រសា​ស​ន៏​ថ្លែងអំណរគុណ​ចំពោះ នាយ​ឧត្តមសេនីយ៍​សង្គហ​បណ្ឌិត គន់ គី​ម ទេស​រដ្ឋមន្ត្រី និង​ជា​អគ្គលេខា ធិការ​សមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា ដែល​បាន​ឆ្លៀត ពេល​ដ៏​មាន​តម្លៃ ចុះ​ពង្រឹង និង​ណែនាំ​ដល់​សមាជិក​សមាជិកា អាជ្ញាធរ​ពាក់​ព័​ន្ឋ​នានា​ឲ្យ​បាន​ជ្រាប និង​ខិតខំ​អនុវត្ត នូវ​កិច្ចការ​ស្នូល​ក្នុង​សមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្តមណ្ឌលគិរី​ឲ្យ​ទទួល​បាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់ ។

...

លោក​ឧត្តមសេនីយ៍ទោ សាន្ត គី​ម​អឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី និង​ជា​ប្រធាន​សមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អតីត​យុ​ទ្ឋ​ជន​ខេត្ត​មាន​ចំនួន​៤៥៧​នាក់ ក្នុង​នោះ​បាន​ចូល​ជា​សមាជិកសមាគម​អតីត​យុ​ទ្ឋ​ជន​កម្ពុជា​មាន​ចំនួន​៣១៤ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print