អាមេរិកបន្តបញ្ជូននាវាផ្ទុកយន្តហោះទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមសមយុទ្ធរួម

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា កងទ័ពជើងទឹកកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសៅរ៍នេះ នាវាផ្ទុកយន្តហោះចម្បាំង១គ្រឿង របស់សហរដ្ឋអាមេរិក ដែលដើរដោយថាមពលនុយក្លេអ៊ែរ បានធ្វើដំណើរមកដល់កំពង់ផែទីក្រុង Busan ដើម្បីចូលរួមការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូងនិងជប៉ុន។

មេដឹកនាំនៃប្រទេសទាំង៣ បានព្រមព្រៀងអំឡុងកិច្ចប្រជុំ Camp David នៅឯសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០២៣ លើការរៀបចំធ្វើសមយុទ្ធយោធារួមគ្នា ជារៀងរាល់ឆ្នាំ ស្របពេលដែលពួកគេ បានថ្កោលទោស សកម្មភាពចិនក្នុងដែនទឹកមានជម្លោះ នៃតំបន់សមុទ្រចិនខាងត្បូង។
ដោយឡែក ក្នុងសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ ដែលជាលើកទី១ ក្នុងរយៈពេលប្រមាណ២៤ឆ្នាំ ហើយបានចុះសន្ធិសញ្ញា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងនោះរួមមាននូវ ការប្តេជ្ញាផ្តល់ជំនួយយោធាបន្ទាន់ដល់គ្នាទៅវិញទៅមក ក្នុងករណីភាគីណាមួយ រងការឈ្លានពានប្រដាប់អាវុធ។
វត្តមានរបស់នាវាផ្ទុកយន្តហោះចម្បាំង Theodore Roosevelt ខាងលើ គឺកើតមានឡើងនៅរយៈពេល៧ខែ បន្ទាប់ពីទស្សនកិច្ចរបស់ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ១គ្រឿងទៀត ឈ្មោះ Carl Vinson ខណៈការចល័តនាវាដ៏មានអានុភាពទាំងនេះ មកកាន់ឧបទ្វីបកូរ៉េ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងសម្ញែងសព្វាវុធខ្លាំងៗរបស់អាមេរិក ដើម្បីប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៉ីលបាលិស្ទីគ របស់កូរ៉េខាងជើង៕

...

រូប​ថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print