យប់មិញ! សមត្ថកិច្ចបង្រ្កាបការដឹកជញ្ជូនលៀសខុសច្បាប់ ៣៨០ការុង តាមមធ្យោបាយកាណូត និងរថយន្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចំរុះរួមមាន ថ្នាក់ជនជាតិ និងថ្នាក់មូលដ្ឋាន សហការទប់ស្កាត់ និងបង្រ្កាបការដឹកជញ្ជូនលៀសខុសច្បាប់ នារដូវបិតនេសាទតាមរយៈកាណូត និងរថយន្ត២ករណី លទ្ធផលៈ រឹបអូសកាណូតបាឡាស្នាច់ចំនួន១៣គ្រឿង និងរថយន្តចំនួន០២គ្រឿងផងដែរ ដើម្បីយកទៅបន្តនីតិវិធី ។

ប្រតិបត្តិការសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការទប់ស្កាត់ និងបង្រ្កាបខាងលើ ធ្វើឡើងនៅវេលាម៉ោងប្រមាណជាង៩យប់ និងទាបភ្លឺ ឈានចូលថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១.២២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវទឹកនៃផ្ទៃបឹងទន្លេសាប និងកំពុងដរ(មាត់ទឹក)ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក នាយផ្នែករដ្ឋបាលជលផលក្រគរ បានឲ្យដឹងថា លទ្ធផលៈ កម្លាំងសហការទប់ស្កាត់ និងបង្រ្កាប បានកាណូតបាឡាស្នាច់ចំនួន១៣គ្រឿង ផ្ទុកលៀសសរុបចំនួន២៩០ការរុង លៀសទាំងនោះបានចាក់ចូលក្នុងទឹកបឹងទន្លេសាបវិញ ចំណែកមធ្យោបាយដឹកជញ្ជូន(កាណូត)មន្រ្តីជំនាញរដ្ឋបាលជលផលរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធី ។

លោក នាយផ្នែករដ្ឋបាលជលផលឲ្យដឹងទៀតថា លុះនៅវេលាទាបភ្លឺយប់ដដែល បានបង្រ្កាបរថយន្តចំនួន០២គ្រឿងថែមទៀត ១គ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ពោធិសាត់ 3A 0729 និង១គ្រឿងទៀត ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 3A 3376 មានផ្ទុកលៀសសរុបចំនួន៩០ការរុង មធ្យោបាយដឹកជញ្ជូន(រថយន្ត)ទាំង០២គ្រឿង មន្ត្រីជំនាញរដ្ឋបាលជលផល យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ។

...

លោក នាយផ្នែករដ្ឋបាលជលផលក្រគរ បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា យើងនឹងបន្តកិច្ចសហការគ្នាទៀត មិនអាចបណ្ដែកបណ្ដោយបានទេអំពីបញ្ហានេះ ព្រោះរដូវនេះជារដូវបិតនេសាទ ទុកលទ្ធភាពឲ្យត្រីមេពូជពងកូន លោក បញ្ជាក់បន្ថែមថា បញ្ហាដឹកជញ្ជូនលៀសនៅខេត្តពោធិ៍សាត់បច្ចុប្បន្ន សម្រាប់នៅខេត្តពោធិ៍សាត់ គឺពុំមាននោះឡើយ ប្រជាពលរដ្ឋលួចដឹកមកពីតំបន់ផ្សេងៗនៃផ្លៃទឹកបឹងទន្លេសាបប៉ុណ្ណុះ ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print