ការដាក់ឱ្យដំណើរការសាកល្បងនៃការដឹកជញ្ជួនតាមផ្លូវអន្តរជាតិនៅមហាអនុតំបន់ទន្លេមេគង្គបានចេញដំណើរពីក្រុង គុនមីង

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ «CCFR China state-controlled media » បានផ្សាយឱ្យថា ៖ ថ្ងៃទី២២ ខែមិថុនា សកម្មភាពដាក់ឱ្យដំណើរការសាកល្បងនៃការដឹកជញ្ជួនតាមផ្លូវអន្តរជាតិនៅមហាអនុតំបន់ទន្លេមេគង្គ បានចេញដំណើរពីក្រុងគុនមីង ក្បួនឡាននឹងចាកចេញពីព្រំដែននៅច្រកតាមផ្លូវថ្នល់Mo Han ឆ្លងកាត់ប្រទេសឡាវ ថៃ ចុងបំផុតនឹងទៅដល់ក្រុងភ្នំពេញ រាជធានីប្រទេសកម្ពុជា ។

លោក Li Yang អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនប្រទេសចិនបានថ្លែងថា ការដាក់ឱ្យដំណើរការសាកល្បងលើកនេះ គឺជាសកម្មភាពអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមរបស់បណ្តាភាគីនានានៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី៨របស់កិច្ចព្រមព្រៀងស្តីពីភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញនិងអ្នកដំណើរនៅមហាអនុតំបន់ទន្លេមេគង្គ (ហៅកាត់CBTA ) ហើយក៏ជាការដឹកជញ្ជូនទំនិញឆ្លងដែនជាលើកដំបូង បន្ទាប់ពីបានចាប់ដំណើរការជាថ្មីឡើងវិញនូវ “សមិទ្ធផលក្នុងដំណាក់កាលដំបូង”របស់CBTAផងដែរ ។ បច្ចុប្បន្ននេះ ខ្សែផ្លូវចំនួន១១ ក្នុងតំបន់ដែលពាក់ព័ន្ធដល់ “សមិទ្ធផលក្នុងដំណាក់កាលដំបូង”របស់CBTA សុទ្ធតែបានមានលក្ខណៈសម្បត្តិដ៏គ្រប់គ្រាន់ក្នុងការដាក់ឱ្យដំណើរការបាន រថយន្តដឹកជញ្ជូនអ្នកដំណើរនិងទំនិញដែលកាន់អាជ្ញាបណ្ណ អាចធើ្វដំណើរតាមខ្សែផ្លូវទាំងនេះ ។
ក្នុងសកម្មភាពលើកនេះ តំណាងនៃបណ្តាប្រទេសនានាបានថ្លែងថា នឹងបន្តកសាងទំនុកចិត្តចំពោះគ្នានិងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយគ្នា ក្នុងន័យជំរុញឱ្យCBTAអាចត្រូវបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ ខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print