ទីភ្នាកងារសារព័ត៌មានរ៉យទ័រធ្វើការស៊ើបអង្កេតរកឃើញថា វិមានបញ្ចកោណអាមេរិកធ្លាប់ធ្វើ “សកម្មភាពប្រឆាំងវ៉ាក់សាំងចិន”ដោយសម្ងាត់ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩

ចែករំលែក៖

អន្តរជាតិ ៖ ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩ ផ្នែកយោធាអាមេរិកបានធ្វើសកម្មភាពដោយសម្ងាត់មួយដើម្បីមួលបង្កាច់វ៉ាក់សាំងនៃក្រុមហ៊ុន Sinovacរបស់ចិន ក្នុងន័យធ្វើការតបតវិញចំពោះប្រទេសចិនដែលបានយកកំហុសនៃការរាតត្បាតនៃជំងឺកូវីដ១៩ទៅទម្លាក់លើអាមេរិក ។ គោលដៅរបស់សកម្មភាពលើកនេះ គឺប្រជាជនហ្វីលីពីន ។ អ្នកជំនាញសុខាភិបាលបានថ្លែងថា វិធានការនេះ គ្មានភស្តុតាងអ្វីទាល់តែសោះ ហើយក៏មិនអើពើនឹងអាយុជីវិតឥតទោសពៃរ៏ផងដែរ ។

កាលពីមុន គ្មានប្រព័ន្ធសារព័ត៌មានណាមួយធ្លាប់ទម្លាយសកម្មភាពដោយសម្ងាត់នេះឡើយ ។ ការស៊ើបអង្កេតរបស់ទីភ្នាកងារសារព័ត៌មានរ៉យទ័របានរកឃើញថា គោលបំណងរបស់សកម្មភាពលើកនេះ គឺធ្វើឱ្យអ្នកផងទាំងពួរមានមន្ទិលសង្ស័យចំពោះសុវត្ថិភាពនិងប្រសិទ្ធិភាពរបស់វ៉ាក់សាំងនិងជំនួយផ្សេងទៀតដែលប្រទេសចិនបានផ្តល់ឱ្យ ។ ឆ្លងតាមរយៈការបង្ហោះសារពីគណនីក្លែងក្លាយ ផ្នែកយោធាអាមេរិកបានដឹកនាំ “សកម្មភាពប្រឆាំងវ៉ាក់សាំងចិន”មួយលើក ដើម្បីធ្វើការវាយប្រហារទៅលើម៉ាស់ ថ្នាំធ្វើតេស្តនិងវ៉ាក់សាំងនៃក្រុមហ៊ុន Sinovacរបស់ចិន ជាវ៉ាក់សាំងមុនគេបង្អស់ដែលជិតនឹងដាក់លក់នៅប្រទេសហ្វីលីពីន ។
ក្នុងបណ្តាញទំនាក់ទំនងសង្គមX (Twitter) ទីភ្នាកងារសារព័ត៌មានរ៉យទ័របានរកឃើញគណនីយ៉ាងហោចណស់ចំនួន៣រយ ដែលមានលក្ខណៈសមស្របនឹងការពិពណ៌នារបស់អតីតមន្ត្រីយោធារបស់អាមេរិកដែលបានយល់ដឹងពីសភាពការណ៍ ។ គណនីស្ទើរតែទាំងអស់សុទ្ធតែបង្កើតឡើងនៅរដូវក្តៅឆ្នាំ២០២០ ព្រមទាំងប្រើប្រាស់ជាបណ្តុំនូវពាក្យគន្លឹះ “China ang virus”(មានន័យថា វីរុសមកពីចិន )ផងដែរ ។ នេះជាផ្សាយដោយ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print