ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពនារីម្នាក់ជាជនជាតិចិនលោតសម្លាប់ខ្លួនពីលើអគារខុនដូ ឈ្មោះ ហួយ វ័ន ផេ HUIONE PAY MAKARA មកទើរលើដំបូលផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីម៉ោង៩និង៤០នាទីយប់ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានអគារខុនដូមួយកន្លែង ឈ្មោះ ហួយ វ័ន ផេ HUIONE PAY MAKARA ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ ដោយមាននារីជនជាតិចិនម្នាក់បានលោតសម្លាប់ខ្លួនមកទើរលើដំបូលផ្ទះប្រជាពលរដ្ឋនៅផ្លូវលេខ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិង ជំនាញបានចុះដល់ដើម្បីធ្វើកោសល្យវិច័យ និងស្រាវជ្រាវរកមូលហេតុ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងព្រលឹតនៅពុំទាន់អាចបញ្ជាក់អំពីហេតុការណ៍នេះបាននៅឡើយទេ គ្រាន់តែប្រាប់ថា សមត្ថកិច្ចយើងកំពុងធ្វើការ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវបន្តអំពីមូលហេតុដែលនាំឱ្យនារីខាងលើលោតសម្លាប់ខ្លួន៕
ជ្រោយពេជ្រ