គម្រោងផ្គត់ផ្អង់ទឹកស្អាតនិងអនាម័យដល់សហគមន៍ ដែលទទួលមូលនិធិដោយក្រុមហ៊ុនកូកាកូឡា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន ៩៩៦គ្រួសាររស់នៅសង្តាត់ផ្សារឆ្នាំង និងសង្កាត់កំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រគល់ជូនដោយក្រុមហ៊ុនកូកាកូឡា ដែលបានរៀបចំប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

...

ក្នុងឱកាសនោះមានការចូលរួមពីលោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារីនិងលោកស្រី ជូ ប៊ុនអេង អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ លោកអភិបាលក្រុងកំពង់ឆ្នាំង លោក ហៃម នោរម្យ  លោកប្រធានក្រុមហ៊ុនភេសជ្ជៈកូកាកូឡា លោក ឈួរ ចាន់ឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងផងដដែរ។

យោងតាមទីភ្នាក់ងារទទួលបន្ទុកផ្នែកកុមាររបស់អង្គារសហប្រជាជាតិ (UNICEF) ក្នុងចំណោមប្រជាជនកម្ពុជាជាង ១៤លាននាក់ ៦,៣លាននាក់មិនមានទឹកស្អាតប្រើប្រាស់ឡើយហើយក្នុងនោះភាគច្រើនជាប្រជាពលរដ្ឋក្រីក្ររស់នៅតាមជនបទ។ មិនថារស់នៅទីកន្លែងណាមនុស្សយើងត្រូវការទឹកដើម្បីរស់រានមានជីវិតហើយការទទួលបានទឹកស្អាតដើម្បីប្រើប្រាស់គឺជាកត្តាចាំបាច់សម្រាប់សុខមាលភាពសហគមន៍។ គម្រោងនេះមានគោលដៅយ៉ាងណាឲ្យប្រជាពលរដ្ឋក្នុងតំបន់ទទួលបានទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងបង្កើនឥរិយាបថវិជ្ជមានលើអនាម័យដើម្បីចូលរួមចំណែកលើកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានសុខភាពល្អប្រសើរជាងមុន។

លោកស្រី ជួ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានមានប្រសាសន៍ថា សមាគមយើងបានទទួលទឹកស្អាតពីក្រុមហ៊ុនកូកាកូឡាសម្រាប់អភិវឌ្ឍន៍ផ្គត់ផ្គង់គម្រោងអនាម័យទឹកស្អាតចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦ នេះ។ សម្រាប់ខេត្តកំពង់ឆ្នាំគម្រោងបានចាប់អនុវត្តន៍តាំងពីខែតុលា ឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន ដោយបានផ្តល់នូវសេវាទឹកស្អាតនិងចំណេះដឹងទាក់ទងជាមួយសុខភាពផងដែរ។

លោកស្រីបន្តថា គោលបំណងនៃការអភិវឌ្ឍគម្រោងគឺសំដៅជូនដល់ប្រជាពលរដ្ឋក្នុងតំបន់គោលដៅទទួលបាននូវទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងបង្កើនចំណេះដឹងឥរិយាបថវិជ្ជមានប្រចាំថ្ងៃជីវភាពសុខភាពបានប្រសើរឡើង។ តាំងពីខែតុលា ឆ្នាំ២០១១ រហូតដល់ខែកក្កដា ឆ្នាំ២០១៦ មកគម្រោងបានអនុវត្តន៍នៅភូមិតាចេកឃុំជានី ស្រុកកំពង់ត្រឡាចសង្កាត់ផ្សារឆ្នាំ ក្រុង-ខេត្តកំពង់ឆ្នាំង ដោយបានផ្តល់នូវសេវាមួយចំនួនដូចជាបានសាងសង់អណ្តូងស្អាតជាប្រភេទ អណ្តូងថ្មប្រភេទធំបានចំនួន៤៧អណ្តូង បានផ្តល់នូវរទេះដឹកទឹកជូនប្រជាពលរដ្ឋចំនួន២២។ផ្តល់នូវធុងចម្រោះទឹកស្អាត ៥៤០ជាប្រភេទផលិតផលមានគុណភាពល្អផលិតនៅប្រទេសកូរ៉េ។ តបណ្តាញទឹកស្អាតដល់គ្រួសារក្រីក្រដែលមានអត្តសញ្ញាណបណ្ណប្រភេទមួយនិងប្រភេទពីរនិងមានលទ្ឋភាពបង់ទឹកប្រើប្រាស់បានចំនួន ១៥៨១គ្រួសារ។

លោកស្រី ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានមានប្រសាសន៍លើកឡើងដែរថា នេះជាសមិទ្ឋិផលរបស់ថ្នាក់ដឹកនាំខេត្តយើង ដែលបានធ្វើការពិភាក្សាគ្នាអស់រយៈពេលយូរមកហើយដោយធ្វើបែបណាឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងមានទឹកស្អាតមុននឹងឈានដល់ជនបទយ៉ាងហោចណាស់ក៏ប្រជាជននៅក្រុងកំពង់ឆ្នាំបានទទួលការប្រើប្រាស់នូវអគ្គិសនី និងទឹកស្អាត។ អ្វីដែលជាភាពប្រឈមរបស់យើងគឺការតទឹកស្អាតបានទៅដល់ផ្ទះប្រជាពលរដ្ឋពេលនោះមានក្រុមហ៊ុនអានកូ បានទទួលបន្ទុកនូវការចែកចាយទឹកស្អាតនិងត្រូវការចំណាយទៅលើការតបណ្តាញទឹកស្អាតជូនប្រជាជននៅក្នុងក្រុងកំពង់ឆ្នាំង។ អ្វីដែលជាចំនុចពិសេសនិងជាវិភាគទានគឺមូនិធិកូកាកូឡាបានផ្តល់ជូនទឹកស្អាតនេះគឺជាការចូលរួមចំណែកជួយដល់សង្គមមួយយ៉ាងប្រសើរផងដែរ។

តំណាងក្រុមហ៊ុនកូកាកូឡាបានលើកឡើងដែរថា ក្រុមហ៊ុនយើងតែងតែព្យាយាមផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋកម្ពុជាហើយក្រុមហ៊ុនភេសជ្ជៈកូកាកូឡាក៏បានប្តេជ្ញាចិត្តបង្កើតគុណតម្លៃរបស់អតិថិជននិងដៃគូពាណិជ្ជកម្មពីសហគមន៍របស់យើង។ រយៈពេល ២៣ឆ្នាំនៃការប្រតិបត្តិការអាជីវកម្មនៅកម្ពុជានេះយើងបានខិតខំប្រឹងប្រែងតាមតែអាចធ្វើទៅបានដើម្បីក្លាយជាអាជីវកម្មគម្រូមួយ។ យើងជឿជាក់ថា សកម្មភាពទាំងនេះនិងបន្តទៅមុខជានិច្ចហើយកម្មវិធីដែលល្អបំផុតគឺជាកម្មវិធីដែលមានការចូលរួមពីរាជរដ្ឋាភិបាលអាជីវកម្ម និងសង្គមហើយគម្រោងទឹកស្អាតនេះជាឧទាហរណ៍ល្អមួយយ៉ាងឥតខ្ចោះ គ្រប់ភាវៈទាំងអស់ត្រូវការទឹកដើម្បីមានជីវិត។

ការមានទឹកស្អាត និងរស់នៅប្រកបដោយអនាម័យនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។ ដូចនេះហើយបានជាក្រុមហ៊ុនភេសជ្ជៈកូកាកូឡា មានមោទនភាពដែលជាដៃគូនៃគម្រោងទឹកស្អាតមួយនេះ។ ក្រុមហ៊ុនភេសជ្ជកូកាកូឡាយល់ពីគុណតម្លៃនៃទឹកនិងធម្មជាតិផ្សេងៗទៀតយើងបានប្រើប្រាស់ទឹកផលិតចេញជាផលិតផលរបស់យើងនិងការចម្រោះទឹកកខ្វក់ទៅតាមស្តង់ដារពិភពលោកមុននិងបញ្ចេញជូនទៅដល់ធម្មជាតិវិញ។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡាបានរួមបញ្ជូលយុទ្ឋសាស្ត្រនិរន្តន៍ភាពនេះចូលទៅក្នុងគោលការណ៍ប្រតិបត្តិអាជីវកម្មរបស់យើងដែលកន្លងមកក្រុមហ៊ុនបានសហការជាមួយសមាគមន៍នារីដើម្បីអនុវត្តន៍គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសហគមន៍តាំងពីឆ្នាំ២០០៩ មក៕

IMG_7444

IMG_7453

IMG_7459

IMG_7494

IMG_7502

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print