ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៤ រូប ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការពារជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ ចេញព្រះរាជក្រឹត្យតែងតាំង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ៤ រូប ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការពារជាតិ ក្នុងត្រាស់បង្គាប់ ៖

១-នាយឧត្តមសេនីយ៍ ចៅ ភិរុណ អត្តលេខ ០០០០៧៥ ជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ
២-ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា អត្តលេខ ០០០០៩២ ជា រដ្ឋលេខាធិការ ក្រសួងការពារជាតិ
៣-ឧត្តមសេនីយ៍ឯក អ៊ុង មុន្នី អត្តលេខ ០០៨៥៦៩ ជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ
៤-ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អត្តលេខ ០១៣៩២០ ជា អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈ បច្ចេកទេស ក្រសួងការពារជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខានេះតទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print