ដុតបំផ្លាញគ្រឿងញៀនជាង២២គីឡូក្រាមក្រោយយុទ្ធនាការបង្ក្រាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លើទឹកដីខេត្តបាត់ដំបង លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអានសាលិខិតទាំងស្រុងរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ថា÷ គ្រឿងញៀនដែលដុតបំផ្លាញចោលនៅព្រឹកនេះមានទម្ងន់ចំនួនជាង ២២គីឡូក្រាមដែលបានអនុវត្តក្រោមវិធានការច្បាប់នៃដីកាសម្រេចលើសំណុំរឿងព្រហ្មទណ្ឌសរុបចំនួន ១៦៩ករណី ក្នុងនោះរួមមានវត្ថុតាងសារធាតុញៀនមេតំហ្វេតាមីនប្រភេទម្ស៉ៅក្រាម ទម្ងន់ ២០.០៥៤,២៩ក្រាម ,ប្រភេទម្សៅ(កេតាមីន)ទម្ងន់ ៣១៨,៥៨ក្រាម ,ប្រភេទម្សៅថ្លា អឹមដេអឹមអា(MDMA)(អុិចស្ត្រាស៊ី)ទម្ងន់ ៤៤,៦៥ក្រាម ,ប្រភេទគ្រាប់ អឹមដេអឹមអា(MDMA)(អុិចស្ត្រាស៊ី)ទម្ងន់ ៦,៣៩ក្រាម ,ប្រភេទគ្រាប់ មេតំហ្វេតាមីន(WY)ទម្ងន់ ១.៨២៨,១៩ក្រាម ,ព្រមទាំងឧបករណ៍ប្រើប្រាស់សម្រាប់ជក់គ្រឿងញៀន និងវត្ថុតាងផ្សេងៗមួយចំនួនទៀត។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានអោយដឹងដែរថា÷ ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ក្រោមប្រធានបទរួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ ការលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន ហើយសម្រាប់ខេត្តបាត់ដំបងបានប្រារព្ធនាព្រឹកនេះដើម្បីដោះតឿនក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទាំងអស់ អោយយកចិត្តទុកដាក់ និងស្វែងយល់អំពីផលប៉ះពាល់គ្រោះថ្នាក់បង្កឡើងដោយសារគ្រឿងញៀន និងរួមគ្នាបង្ការ ទប់ស្កាត់ លុបបំបាត់ តាមរយៈការប្រឆាំងគ្រឿងញៀន ស្របតាមទស្សនៈវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន។

...

លោកអភិបាលខេត្តបាត់ដំបងក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ និង មន្ត្រីរាជការ យុវជន សិស្សនិស្សិត ទាំងអស់ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀនជាដាច់ខាត ព្រោះកន្លងមកនេះអាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានជាបន្តបន្ទាប់ចំពោះអ្នកប្រើប្រាស់ អ្នកផ្ទុក និងអ្នកចែកចាយគ្រឿងញៀន ដោយបានយកដាក់ទោសទន់ផងដែរ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print