ក្រោយបែកធ្លាយវីដេអូឃ្លីប អាសអាភាស កម្លាំងកងរាជអាវុធហត្ថ ព័ទ្ធចាប់ឃាត់ខ្លួនជនជាតិវៀតណាម ១០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ បើយោងតាមសេចក្តីរាយការណ៍ ពី ប្រជា ពលរដ្ឋ បានឱ្យ ដឹង ថា ៖ មានកម្លាំង កង រាជ អាវុធ ខេត្ត បាន ធ្វើការ ឡោម ព័ទ្ធ ទីតាំង ២ កន្លែង នៅ ទល់មុខ គ្នា ដោយ ឃាត់ ខ្លួន ជនជាតិ វៀតណាម ជិត ១០ នាក់ ក្រោយ ពីមានការ បែកធ្លាយ ឃ្លី ប វី ដេ អូ អាសអាភាស ។

ប្រតិបត្តិការ នេះ ធ្វើឡើង នៅ ម្តុំ សេ តេ ខាងក្រោយ អតីត ផ្ទះ សូ វៀត ស្ថិត ក្នុងភូមិ ២ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ។  

តាម សេចក្តីរាយការណ៍ ពី ប្រ ជា ពលរដ្ឋ នា ល្ងាច ថ្ងៃ ទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ ឱ្យ ដឹង ថា ៖ ចំណុច ទីតាំង ខាងលើ កាលពី ថ្ងៃ ទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ មាន ជនជាតិ វៀតណាម ជា ច្រើន នាក់ មាន ប្រុស មាន ស្រី ប្រមូលផ្តុំ គ្នា ប្រើប្រាស់ ថ្នាំ ញៀន (k) ថ្នាំ គ្រវី និងមាន អាវុធ ទៀត ផង ។ 

ក្រោយ ពី ទទួល បាន ព័ត៌មាន នេះ ភ្លាម សមត្ថ កិច្ច បាន ធ្វើការ ស្រាវជ្រាវ ហើយ មកដល់ ថ្ងៃ ទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ កម្លាំង កងរាជអាវុធហត្ថ ខេត្ត ដឹកនាំ ដោយ លោក ឧត្តម សេនីយ៍ត្រី ហេង ប៊ុ នទី មេបញ្ជាការ កង រាជអាវុធហត្ថ ខេត្ត បាន កំណត់ ទីតាំង ផ្ទះ វីឡា និង ផ្ទះល្វែង ខាងលើ រួច ឆ្មក់ ចូល បង្ក្រាប បាន ជនសង្ស័យ ជា ជនជាតិ វៀតណាម ជិត ១០ នាក់ រថយន្ត ២ គ្រឿង និង អាវុធ ខ្លី ២ ដើម ព្រមទាំង វត្ថុ តាង មួយចំនួន ទៀត ។ 

ក្រុមជនសង្ស័យ រួមនឹង វត្ថុ តាងត្រូវ បាន នាំ ទៅ កាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បី សួរនាំ និង ស្រាវជ្រាវ រក បក្ខពួក ផ្សេង ទៀត ដើម្បី អនុវត្ត តាម នីតិវិធី ។ ចំពោះព័ត៌មានលម្អិតសូមផ្សព្វផ្សាយនៅពេលក្រោយ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print