វឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប !!

ចែករំលែក៖

ខេត្តសៀមរាប ៖ វឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប !! ។ នេះជាការបញ្ជាក់ពី លោក ហេង រតនា ប្រធានអង្គភាព សុីម៉ាក់ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

លោក ហេង រតនា ប្រធានអង្គភាព សុីម៉ាក់  បានបញ្ជាក់ថា ៖ សារមន្ទីរតេជោសន្តិភាព មានសំណង់រាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេក្នុងលោក សាងសង់ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុ ន និងសំណង់ព្រឹត្តិការណ៍អមមួយចំនួនដូចជាអាគាររាង អដ្ឋកោណចំនួន២ភ្ជាប់ជាមួយតួអាគារទ្រវែងបត់បែនមានប្រវែង១២៦ម៉ែត្រ ទទឹង១២ម៉ែត្រ សំរាប់បង្ហាញគ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមគ្រប់ប្រភេទ អាគារទទឹង១២ម៉ែត្រនិងបណ្តោយ៤៥ម៉ែត្រ សម្រាប់ដាក់បង្ហាញអាវុធធ្ងន់ស្រាល និងអាគារទទឹង១២ម៉ែត្រនិងបណ្តោយ៤៥ម៉ែត្រ សម្រាប់ដាក់បង្ហាញសំណល់យុទ្ធភណ្ឌក្រោមទឹក ទីតាំងបង្ហាញលេណដ្ឋានប្រយុទ្ធ ទីតាំងដាក់បង្ហាញគ្រឿងឧបករណ៍បោសសម្អាតមីន និងគ្រឿងចក្រគ្រោះថ្នាក់ដោយសារមីនជាដេីម លេីផ្ទៃដីសរុបប្រមាណជិត១៦ហិកតា។ 

សារមន្ទីរតេជោសន្តិភាព នឹងក្លាយជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងបង្ហាញភស្តុតាង សាក្សី ដែលរងគ្រោះថ្នាក់ដោយសារសង្គ្រាម និងជាពិសេសចង់ចាំសោកវិនាសកម្មនៃសង្គ្រាមនៅកម្ពុជា និងរួមគ្នាថែរក្សាសន្តិភាពដែលកម្ពុជារកបានមកវិញយ៉ាងលំបាកបំផុត!! 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print