សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញនូវអាទិភាពចំនួន៥

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សំណេះសំណាល និងពិធីពិសារអាហារសាមគ្គីជាមួយសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា» នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអណត្តិទី៧ បានដាក់ចេញនូវអាទិភាពចំនួន៥មានដូចជា៖ កំណើនសេដ្ឋកិច្ច បង្កើនការងារប្រកបដោយសមធម៌ ធានាប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព។

ដើម្បីសម្រេចបានគោលដៅទាំងនេះ សម្តេចធិបតី បានបញ្ជាក់ថា យើងត្រូវកំណត់អាទិភាពសម្រាប់ការអភិវឌ្ឍចំនួន៥៖

ទី១-ការធ្វើពិពិធកម្មប្រភពនៃកំណើន

ទី២-លើកកម្ពស់វិស័យឯកជនជាពិសេស SME

ទី៣-លើកកម្ពស់ប្រព័ន្ធគាំពារសង្គម

ទី៤-ពង្រឹងការអប់រំចំណេះដឹងទូទៅ និងបំណិន

ទី៥-ការពារបរិស្ថានដោយចីរភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ អាទិភាពទី២គឺជាអាទិភាពមួយ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជាពិសេសដើម្បីដើរតួនាទីជាស្នូល និងជាដៃគូរបស់រាជរដ្ឋាភិបាលនៅក្នុងការជួយពង្រឹងប្រទេសជាតិរបស់យើងបន្តគោលដៅតទៅមុខព្រោះ៖

ទី១-រដ្ឋធម្មនុញ ពោលគឺយើងត្រូវប្រកាន់សេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើវិស័យឯកជន

ទី២-ប្រសិទ្ធភាព និងប្រសិទ្ធផល

ទី៣-ការច្នៃប្រឌិត និងការប្រកួតប្រជែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មានឆន្ទៈ និងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលបំណងលើកកម្ពស់ គាំពារ និងពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជំរុញ និងពន្លឿនការចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ យោងតាមរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ   កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប២,៩៨០,៥៦៩នាក់ ក្នុងនោះស្រ្តីមាន១,៨៤១,៣៦២នាក់។ លទ្ធផលជំរឿនបានបង្ហាញថា វិស័យ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុបស្មើ៦៣% និងផ្តល់ការងារលើសពី៧០%(ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម) ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print