មិនគួរសោះរឿងបទឆបោកប្រាស់១៥០០០ដុល្លារចៅក្រមស៊ើបសួរទាមទារឲ្យជនត្រូវចោទតម្កល់៤៥០០០ដុល្លារ ទើបឲ្យនៅក្រៅឃុំ

ចែករំលែក៖

ភ្នំពេញ៖ ជនត្រូវចោទពៅ ចាន់ដាត និងក្រុមគ្រួសាររបស់ខ្លួនបានសម្តែងនូវការមិនសប្បាយចិត្តនិងងឿងឆ្ងល់បំផុត ហេតុអ្វីក៏រឿងឆបោកប្រាក់១៥០០០ដុល្លារ ហើយ ប្រពន្ធជនត្រូវចោទបានយកប្រាក់ទៅសង ជូនដើមបណ្តឹងឈ្មោះកៅ សារ៉ាណា ប៉ុន្តែខាងចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ លោកប៊ុន ធី ទទួលបន្ទុកកាន់សំណុំរឿងមួយនេះ ទាមទារឲ្យជនត្រូវចោទតម្កល់ប្រាក់ចំនួន៤៥០០០ដុល្លារ?

...

អ្វីដែលនឹកស្មានមិនដល់ត្រង់ថាជន ត្រូវចោទបំពេញកាតព្វកិច្ចបំណុលគ្រប់ចំនួនក៏នៅតែចៅក្រមស៊ើបសួរសម្រេច ចេញដីកាឃុំខ្លួនបញ្ជូនទៅដាក់ពន្ធនាគារព្រៃសបណ្តោះអាសន្ន ខណៈភរិយាជនត្រូវ ចោទមិនមានប្រាក់ចំនួន៤៥០០០ដុល្លារ សម្រាប់ដាក់តម្កល់ ហើយករណីនេះក៏មិន មានហេតុផល ដែលត្រូវឲ្យជនត្រូវចោទសងប្រាក់លើសពីបទល្មើសឆបោកចំនួន ១៥០០០ដុល្លារនោះដែរ ។

គួរបញ្ជាក់ថា៖ ដំបូងឡើយជនត្រូវចោទពៅ ចាន់ដាត និងដើមបណ្តឹងកៅ សារ៉ាណា អ្នកទាំង២មានប្រាស្រ័យទំនាក់ទំនងគ្នា លក្ខណៈដូចបងប្អូន មិនតែប៉ុណ្ណោះដើម បណ្តឹងក៏ធ្លាប់ស្នាក់នៅរួមរស់ដេកស៊ីចុក ក្រោមដំបូលផ្ទះឪពុកជនត្រូវចោទយូរខែឆ្នាំមកហើយដែរ ។ ក្រោយមកដោយមានមនោសញ្ចេតនារាប់អានស្គាល់ចិត្តថ្លើមគ្នាប្រកប ដោយទំនុកចិត្ត អ្នកទាំង២ក៏ឈានដល់ សម្រេចដាក់ប្រាក់ចូលហ៊ុនរកស៊ីជាមួយគ្នា។ គ្រានោះជនត្រូវចោទក៏បានម៉ៅការ ធ្វើផ្លូវមួយខ្សែពីឈ្មោះ ពៅ ដាវីដ គឺផ្លូវកុងស៊ី កាប់ជ្រូក ឋិតនៅសង្កាត់និរោធ ខណ្ឌច្បារ អំពៅ ។

ជាចៃដន្យការរកស៊ីនេះ ត្រូវបានខាតបង់ ហើយពៅ ចាន់ដាត ក៏បានបង្ខំចិត្តខ្ចី ប្រាក់ចំនួន១៥០០០ដុល្លារពីឈ្មោះ កៅ សារ៉ាណា នៅចន្លោះឆ្នាំ២០១៤ ។ ក្នុងនោះ ពៅ ចាន់ដេត ដែលជួបនឹងវិបត្តិសេដ្ឋកិច្ច គាត់ក៏ពុំមានលទ្ធភាពសងទៅម្ចាស់បំណុលវិញ រហូតឆ្នាំ២០១៦នេះ ។

ក្រុមគ្រួសារជនត្រូវចោទបានបញ្ជាក់ថា រយៈពេល២ខែមុនការចាប់ខ្លួនលោក ពៅ ចាន់ដាត ជនត្រូវចោទរូបនេះ គាត់ក៏បានស្វះស្វែងគ្រប់មធ្យោយបានប្រឹងរកស៊ី និងទទួលបានប្រាក់កម្រៃខ្លះដើម្បីយកទៅ សងទូទាត់លោក កៅ សារ៉ាណា ប៉ុន្តែចេតនាសុច្ចរិត របស់ជនត្រូវចោទព្យាយាមយកប្រាក់សងដើមបណ្តឹង ត្រូវបានឈ្មោះ កៅ សារ៉ាណា មិនព្រមជួប អាចជាការអន់ចិត្តឬខឹងសម្បារ ។ ទើបទីបំផុតចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក ប៊ុនធី ចេញដីកាឲ្យនាំខ្លួន លោកពៅ ចាន់ដេត ពីបទឆបោក ដែលបានប្រព្រឹត្តនៅភ្នំពេញ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ។

ក្រុមគ្រួសារជនត្រូវចោទបានលើកឡើងនីតិវិធីរបស់តុលាការធ្វើដូចមានចេតនា គ្រោងទុកជាមុន បានន័យថាចេញភ្លាម ចាប់ភ្លែត បំពេញតម្រូវការដើមបណ្តឹង ដោយមិនបានចេញដីកាកោះហៅតាមនីតិ វិធីឲ្យចូលខ្លួនសាកសួរ ឬបំភ្លឺនោះឡើយ ។ ពួកគាត់បន្តថា ដើមបណ្តឹងប្តឹងទាមទារ ប្រាក់ ចុះហេតុអ្វីសងគ្រប់ចំនួនមិនព្រម ទទួល ដោយគ្រាន់តែនិយាយថា បើចង់ នៅក្រៅឃុំយកលុយមកតម្កល់៤៥០០០ដុល្លារមក ។

សំណុំរឿងឆបោកប្រាក់ អ្នកច្បាប់បានលើកឡើងថា គឺជារឿងរដ្ឋប្បវេណីសុទ្ធសាធ ប៉ុន្តែចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទនិងទាមទារឲ្យតម្កល់ប្រាក់៤៥០០០ដុល្លារ នោះគឺជាការបង្វិលទៅជារឿងព្រហ្មទណ្ឌ និងអយុត្តិធម៌បំផុតសម្រាប់ជនត្រូវចោទ បើគ្នារកប្រាក់មកសងគ្រប់ចំនួនហើយ ហេតុអី្វមកតម្រូវឲ្យតម្កល់៤៥០០០ ដុល្លារ? ពីព្រោះសាច់ប្រាក់ដែលជំពាក់ ត្រឹមតែ១៥០០០ដុល្លារប៉ុណ្ណោះ ។

ពាក់ព័ន្ធករណីនេះ «នគរដ្រេហ្គន» មិនអាចទាក់ទងបានទេពីលោកប៊ុន ធី ចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាលោក កៅ សារ៉ាណា ដើមបណ្តឹងរដ្ឋប្ប វេណី កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៦ ខណៈគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែ លោកលី សុផាន់ណា អ្នកនាំពាក្យសាលា ដំបូងរាជធានីភ្នំពេញ បានប្រាប់”នគរដ្រេហ្គន” តាមទូរស័ព្ទថា បញ្ហានេះខ្ញុំមិនអាចដឹងទេ ពីព្រោះកិច្ចការចៅក្រមស៊ើបសួរតាមបន្ទប់ នីមួយៗធ្វើការផ្សេងពីគ្នា ។ លោក លី សុផាន់ណាបន្តថា ខ្ញុំអាចបញ្ជាក់បានតែ បញ្ហាចំណាត់ការនីតិវិធី ក៏ដូចជាដំណឹង ហតញូវនោះប៉ុណ្ណោះ ។ ដោយឡែកលោក អ៊ី រិន្ទ ប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទថា ចំពោះរឿងបែបនេះខ្ញុំមិនទាន់ដឹកនៅឡើយទេ ចាំខ្ញុំពិនិត្យមើល និងទទួលបានដំណឹងច្បាស់លាស់ និងជម្រាបជូនទៅខាងកាសែត។

ប្រសិនបើមានករណីដូចការលើកឡើង របស់ក្រុមគ្រួសារជនត្រូវចោទថាជំពាក់ ប្រាក់ត្រឹម១៥០០០ដុល្លារ ហើយដើម បណ្តឹងមិនព្រមទទួល ពិសេសចៅក្រម ស៊ើបសួរទាមទារឲ្យតម្កល់ប្រាក់៤៥០០០ ដុល្លារ ទើបនៅក្រៅឃុំបាន អាចជារឿង មិនប្រក្រតី ឬចាត់ទុកថា យកជនត្រូវចោទ ធ្វើជាចំណាប់ខ្មាំងនៃអំពើពុករលួយ ។ ករណីនេះ គួរតែក្រសួងយុតិ្តធម៌និងអង្គ ភាពប្រឆាំងអំពើពុករលួយតាមដានពិនិត្យ ផងដែរ ដើម្បីឲ្យច្បាប់មានតម្លាភាពផ្តល់យុត្តិធម៌សម្រាប់គូភាគីទាំងសងខាង ។ ម្យ៉ាងទៀតចៀសវាងមតិរិះគន់ដល់ស្ថាប័នតុលាការ ខណះក្រសួងយុត្តិធម៍ក៏ដូចរដ្ឋាភិបាលកំពុងកំណែទម្រង់ប្រព័ន្ធុតុលាការ ៕

1111

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print