ដំបូលបាក់រលំនៅអាកាសយានដ្ឋានក្នុងរដ្ឋធានីឥណ្ឌា

ចែករំលែក៖

ថ្ងៃទី 28 ខែមិថុនា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីផ្នែកខ្លះនៃដំបូលនៅឯអាកាសយានដ្ឋានសំខាន់ក្នុងទីក្រុង New Delhi ប្រទេសឥណ្ឌា បានដួលរលំដោយសារតែខ្យល់ និងភ្លៀង។

សេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះដោយអាជ្ញាធរអាកាសយានដ្ឋាន Delhi នៅលើបណ្តាញសង្គម X បានបញ្ជាក់ថាផ្នែកមួយនៃដំបូលនៅក្នុងតំបន់ចេញដំណើរនៅ Terminal 1 បានដួលរលំនៅម៉ោង 5 ព្រឹកនេះ (ម៉ោងក្នុងតំបន់) ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ការរងរបួសត្រូវបានរាយការណ៍ ហើយបុគ្គលិកឆ្លើយតបបន្ទាន់កំពុងធ្វើការដើម្បីផ្តល់ជំនួយចាំបាច់ និងជំនួយផ្នែកវេជ្ជសាស្រ្តទាំងអស់ដល់អ្នកដែលរងផលប៉ះពាល់” ។
ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបណ្តាលឱ្យដំបូលបាក់សង្កត់រថយន្តជាច្រើនគ្រឿងដែលចតនៅខាងក្រោម ។
ជើងហោះហើរទាំងអស់នៃក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប IndiGo និង SpiceJet ដែលចេញដំណើរពីស្ថានីយទី 1 ត្រូវបានលុបចោលរហូតដល់ម៉ោង 2:00 រសៀលថ្ងៃដដែល។
រដ្ឋមន្ត្រីអាកាសចរណ៍ឥណ្ឌា លោក Ram Mohan Naidu Kinjarapu បាននិយាយថា លោកកំពុងតាមដានឧប្បត្តិហេតុនេះ ហើយកងកម្លាំងឆ្លើយតបយ៉ាងរហ័សកំពុងធ្វើការនៅកន្លែងកើតហេតុ៕ ដោយធីរីណា

...

រូប​ថត​: nhandan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print