គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៩ មិថុនា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ២១នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៨នាក់ (ស្រី ៣នាក់), រងរបួសសរុប ២១នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ៣នាក់) រងរបួសស្រាល ១០នាក់ (ស្រី ៣នាក់) និងមិនពាក់មួកសុវត្ថិភាព ១៩នាក់ (យប់ ១៣នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់, ធ្ងន់ ៧នាក់, ស្រាល ៤នាក់) , មិនគោរពសិទិ្ឋ ៣លើក (ស្លាប់ ១នាក់, ធ្ងន់ ២នាក់, ស្រាល ៥នាក់), ប្រជែង ២លើក (ស្លាប់ ៣នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់) និងបត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print